បរទេស៖ រណ្ដៅព្រះចន្ទបានបង្កើតឡើងនៅពេលដែលអាចម៍ផ្កាយបានហោះទៅបុកផ្ទៃរបស់ព្រះចន្ទ។ ដូចគ្នានឹងផូស៊ីលនៅលើផែនដី ពួកវាបានបង្ហាញប្រាប់អ្វីមួយអំពីប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យ និងពីរបៀបដែលភពត្រូវបានបង្កើតឡើង។ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI អ្នកវិទ្យាសាស្ត្រចិនបានប៉ាន់ស្មានថា មានរណ្ដៅជាង១០ម៉ឺននៅលើឋានព្រះចន្ទ នេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃអង្គារ នៅក្នុងទិនានុប្បវត្តិ Nature Communications។

ការសិក្សានេះបាននិយាយថា វាច្រើនជាងចំនួន៩,១៣៧ដែលត្រូវបានទទួលស្គាល់ដោយ សហភាពតារាសាស្ត្រអន្តរជាតិ ហើយភាគច្រើនរកឃើញតាមរយៈព័ត៌មាននិងការប្រើប្រាស់រូបភាព។ ដោយប្រើទិន្នន័យលើរណ្ដៅដែលកំណត់បានកាលពីមុនចំនួន៧,៨៩៥និងរណ្ដៅដែលមានកំណត់អាយុកាលចំនួន១,៤១១ ក្រុមអ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់ការរៀនសូត្ររបស់ម៉ាស៊ីន ដើម្បីបង្វឹកប្រព័ន្ធបណ្ដាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រណ្ដៅលើឋានព្រះចន្ទ

ដោយមានព័ត៌មានពីយានទី១និងទី២របស់ចិន គឺឆាងអឺទី១និងទី២ បណ្ដាញបានរកឃើញរណ្ដៅថ្មីចំនួន១០៩,៩៥៦។ រណ្ដៅកើតពីការបុកទង្គិចគឺជាផ្នែកមួយសំខាន់លើផ្ទៃឋានព្រះចន្ទ។ វាខុសគ្នាពីផ្ទៃនៅលើផែនដីរបស់់យើង។ វាមានការលំបាកក្នុងការតាមដានប្រវត្តិរបស់ផែនដី ដោយមានការបុកទង្គិចពីអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយ ជាង៤ប៊ីលានឆ្នាំកន្លងទៅនេះ។

រណ្ដៅលើឋានព្រះចន្ទ

ផែនដីនិងព្រះចន្ទត្រូវបានវាយប្រហារដោយអង្គពីអវកាសយ៉ាងច្រើននិងជាច្រើនលើក ប៉ុន្តែរណ្ដៅដ៏ធំលើព្រះចន្ទបានឆ្លងកាត់ចំនួនកំណត់នៃការរិចរិល អស់រយៈពេលរាប់ពាន់លានឆ្នាំមកហើយ។ ដូច្នេះ រណ្ដៅនៅឋានព្រះចន្ទអាចឲ្យគេតាមដានពីការវិវត្តរបស់ផែនដីផងដែរ។ រណ្ដៅនៅលើឋានព្រះចន្ទទាំងឡាយមិនមានទឹក បរិយាកាស និងសកម្មភាពផ្លាកតិចតូនិច ដែលកត្តាទាំងបីនេះបានលុបបំបាត់ស្នាមរណ្ដៅនៅលើផែនដី មិនឲ្យមើលឃើញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]