កូរ៉េខាងត្បូង ៖ តារាសម្តែង Goo Hye Sun ដែលបានចូលរួមធ្វើសកម្មភាពផ្សេងៗ ក្រៅពីការសម្តែង បាននឹងកំពុងចូលរួមក្នុងកម្មវិធីទូរទស្សន៍ មួយដែលមានឈ្មោះថា FACE ID ដើម្បីបង្ហាញពីជីវិតរបស់នាង និងចែករំលែកដល់អ្នកគាំទ្រ។

Goo Hye Sun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីនេះ នៅថ្ងៃទី ២១ ខែ​ ធ្នូ នេះ Channel YouTube របស់ទូរទស្សន៍ Kakao បានបញ្ចូលវីដេអូខ្លីមួយសម្រាប់កម្មវិធី FACE ID របស់ Goo Hye Sun ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ២៨ ខែនេះ។ 

នៅក្នុងវីដេអូឃ្លីបនោះ Goo Hye Sun ​បាននាំយកញញួរមកវាបំបែកទូរស័ព្ទរបស់នាង ពេលដែលនាងកំពុងធ្វើការនៅស្ទូឌីយោ ដោយ Goo Hye Sun ​ចាប់ផ្តើមសើច ខណៈពេលដែលនាងចាប់យកញញួរ ហើយនិយាយថា «អោយខ្ញុំវាយបំបែកវា(ទូរស័ព្ទ)ទេ?» មុននឹងទះញញួរតិចៗលើទូរស័ព្ទ iPhone របស់នាង។

Goo Hye Sun

ក្រោយមក អេក្រង់ទូរស័ព្ទ iPhone របស់នាង បែកខ្ចាត់ខ្ចាយភ្លាមៗ នៅពេលដែលនាងវាយវានឹងញញួរ ដោយកម្លាំងខ្លាំង។ 

Goo Hye Sun ​ហាក់ដូចជាពេញចិត្ត នឹងលទ្ធផលនេះ ហើយនាងបានសួរថា «តើខ្ញុំគួរតែវាយវាម្តងទៀតទេ?» មុនពេលចុចទូរស័ព្ទនោះ ពីរបីដងទៀត។

Goo Hye Sun

តារាសម្តែងរូបនេះបានបន្តទៀតថា ៖

Goo Hye Sun
ទូរស័ព្ទរបស់ Goo Hye Sun

គួរបញ្ជាក់ផងដែរថា Goo Hye Sun ត្រូវបានអ្នកស្គាល់គ្នាជាមួយនាង និយាយថា មួយរយៈក្រោយនេះ Goo Hye Sun បានបញ្ចេញសកម្មភាពប្លែកៗ ដោយគ្រប់គ្នាមិនដឹងពីមូលហេតុ ជាពិសេសការវាយបំបែកទូរស័ព្ទរបស់នាងតែម្តង៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Goo Hye Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]