ភ្នំពេញ៖ នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយមសម្រាប់មនុស្សម្នាលេងកម្សាន្ត ជាមួយបទចម្រៀងល្បីៗ។ តួយ៉ាង ដូចកុមារីម្នាក់ដែលមានវ័យខ្ទង់ប្រមាណ ៦-៧ ឆ្នាំ បាននិងកំពុងទទួលការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ក្រោយកុមារីរូបនេះ ចេញមកច្រៀងលេងត្រាប់តាមបទ «ចង់សុំWifi» របស់លោក ខេម និង តន់ ចន្ទសីម៉ា ដោយមានអ្នកទស្សនាជិត ៦លានដង និងមានអ្នកចុចបេះដូងជាង ៧៧ម៉ឺននាក់។

កុមារីរូបនេះត្រូវបានគេដឹងថា ជាក្មេងដែលមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយជារឿយៗគេឃើញវីដេអូរបស់គេត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់។ មានបទចម្រៀងជាច្រើនត្រូវបានកុមារីមិនទាន់ស្គាល់ឈ្មោះរូបនេះយកមកច្រៀង ក៏ដូចជាបញ្ចេញទេពកោសល្យ។ យ៉ាងណាមិញ ក្នុងចំណោមនោះមានតែចម្រៀងមួយបទប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ជាងគេបំផុត។
@p_phanna មកទៀតហើយអាយដល
♬ សំឡេងដើម - 🥀បង យ៉ា💔 - 💗បង យ៉ា៚
នោះគឺវីដេអូចម្រៀងខ្លី បទ «ចង់ សុំ Wifi» ដែលជាបទរបស់លោក ខេម និង តន់ ចន្ទសីម៉ា។ វីដេអូនេះត្រូវបានបង្ហោះនៅលើបណ្តាញ Tik Tok ដោយយុវតីម្នាក់ជាម្ដាយមីងរបស់កុមារីរូបនេះ កាលពីពាក់កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ ជាក់ស្តែង វីដេអូចម្រៀងនេះ មានអ្នកចូលទស្សនាយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើល បើគិតមកដល់បច្ចុប្បន្នមានចំនួនជិត ៦លានដងមកហើយ។

មិនត្រឹមតែប៉ុណ្ណឹង នៅមានអ្នកចុច Like ច្រើនជាងគេថែមទៀត ដោយមានចំនួនដល់ទៅជិត ១លាន និង Comment ជិត៣ពាន់ ថែមទៀត ដែលភាគច្រើនគឺសរសើរកុមារីថា ឆ្លាត មានភាពក្លាហាន និងមានទេពកោសល្យសិល្បៈល្អមិនធម្មតាថែមទៀត។

ដោយឡែកងាកទៅបទ «ចង់ សុំ Wifi» ដែលជាចំនៀងដើមរបស់តារាចម្រៀងស្រីប្រុសមួយគូខាងលើវិញ ក៏មានការពេញនិយមខ្លាំងសម្បើមផងដែរ។ បន្ទាប់ពីបានចេញផ្សាយនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនាដល់ទៅ ២៤លានដង រួចមកហើយ។ តួលេខនេះខ្ពស់បំផុតក្នុងចំណោមបទចម្រៀងឆ្លងឆ្លើយ របស់ផលិតកម្មខាងលើ។
ទស្សនាវីដេអូបទចម្រៀង «ចង់ សុំ Wifi» ខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]