ម៉ានីល៖ ការិយាល័យអ្នកនាំពាក្យបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្រេចហាមឃាត់រាល់ជើងហោះហើរចេញពីចក្រភពអង់គ្លេស ខណៈដែលប្រទេសនៅទ្វីបអ៊ឺរ៉ុបមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ១៩ប្រភេទថ្មី។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Harry Roque ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតីបានគូសបញ្ជាក់ថា រាល់ជើងហោះហើរទាំងអស់ចេញពីចក្រភពអង់គ្លេស ទៅកាន់ប្រទេសហ្វីលីពីន នឹងត្រូវបានផ្អាកបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៤ ខែធ្នូ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបដែរថា អ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ មុនពេលមកដល់ប្រទេសហ្វីលីពីន ដោយរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ ក៏ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន មិនឱ្យចូលប្រទេសនេះ ក្នុងរយៈពេលដូចដែលបានកំណត់ខាងលើ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]