ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី២ ដែលបង្កើតឡើងដោយក្រុមហ៊ុន សាមសុង និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ និងមានរយៈពេល ៩ សប្តាហ៍ លើមុខជំនាញ ជួសជុលបរិក្ខារអេឡិចត្រូនិច (CE) និង ស្មាតហ្វូន (IM) នៅពេលនេះបានចប់សព្វគ្រប់ដោយជោគជ័យជាស្ថាពរហើយ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺមានសិក្ខាកាមចូលរួមចំនួន ៥០ រូប ហើយវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍន៍សមត្ថភាព ចំណេះជំនាញ និងទេព្យកោសល្យ ដល់សិក្ខាកាមជំនាន់ក្រោយ ជាពិសេសផ្តល់ឱកាសការងារឱ្យមានភាពកាន់តែទូលំទូលាយ ដល់សិស្សនិស្សិតកម្ពុជាទាំងមូលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខា ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
ឆ្លៀតក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ លោកឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានធ្វើការកោតសរសើរ និងរីករាយក្រៃលែង ចំពោះការយកចិត្តទុកដាក់ និងការលះបង់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន សាមសុង ក្នុងការចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា ក៏ដូចជាវិស័យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ប្អូនប្រុស ដួង ពៅរ៉ាដា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះបានឱ្យដឹងថា៖
សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង ក៏បានផ្តល់ឱកាសការងារដល់សិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ចំនួន ៤ រូប ផងដែរ ដើម្បីចុះហាត់ការដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង ដោយទទួលបានអត្ថប្រយោជន៍ និងបា្រក់បៀរវត្សបន្ថែមផងដែរ។
លោក តេង សុភាព ដែលជាសាស្រ្តាចារ្យម្នាក់ ក្នុងចំណោមសាស្ត្រាចារ្យនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute បានសម្តែងអារម្មណ៍ផ្ទាល់ខ្លួនថា៖
ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានធ្វើឱ្យវគ្គសិក្សានេះ ចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ។ ជាចុងក្រោយ ក្រុមហ៊ុន សាមសុង កម្ពុជា សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អដោយ លាងដៃញឹកញាប់ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលជំងី Covid-19 ទាំងអស់គ្នាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]