បរទេស៖ អាចនិយាយបានថា តារាចម្រៀងស្រីលំដាប់អន្តរជាតិ Selena Gomez មិនត្រឹមតែមានភាពទាក់ទាញទៅលើសមត្ថភាពក្នុងសិល្បៈចម្រៀងនោះទេ ប៉ុន្តែនាងក៏ជាតារាស្រីមួយរូប ដែលតែងតែមានស្ទាយ៍តុបតែងខ្លួនដ៏ពេញនិយម ដែលធ្វើឲ្យសម្រស់របស់នាងកាន់តែគួរឲ្យចាប់អារម្មណ័ខ្លាំងឡើង ពីបណ្ដាអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសជាច្រើនទៀត។
ដោយឡែក ថ្មីៗនេះ នៅលើគណនី Instagram មួយស្រាប់តែ បានចែករំលែកនូវស៊េរីរូបថតរបស់ Selena ដែលបានថតកាលពី១០ ឆ្នាំមុន ដោយនៅក្នុងនោះមាន១ស៊េរី ត្រូវបានថត ដោយទស្សនាវដ្តី Cosmopolitan ក្នុងឆ្នាំ ២០១០ ។ ប៉ុន្តែនៅក្នុងនោះដែរ បើទោះជាពេលវេលាកន្លងផុតទៅអស់មួយទសវត្សក៏ដោយ រូបភាពរបស់តារាស្រីរូបនេះ នៅតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ ចំពោះរូបសម្រស់ និងការលេងស្ទាយ៍ យ៉ាងរស់រវើក ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកមកមើលពីរូបភាព ក្នុងឆ្នាំ ២០២០ នេះវិញ Selena ពិតជាបានបង្ហាញពីភាពភ្ញាក់ផ្អើលមិនធម្មតា បើប្រៀបធៀបទៅនឹងរូបកាលពី ១០ ឆ្នាំមុននេះ ឃើញថា មុខមាត់ រូបសម្រស់របស់នាង គ្មានការផ្លាស់ប្ដូរអ្វីនោះទេ ព្រមជាមួយនឹងភាពវ័យក្មេង ខណៈដែលហ្វេនៗជាច្រើន មើលឃើញថា សម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតឡើងជាលំដាប់៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]