ក្នុងស្ថានភាពនៃជីវិត មិនថាក្នុងទំនាក់ទំនងណាទេ មិនថាជាមួយមនុស្ស របស់ ឬការងារអ្វីក៏ដោយ ទាមទារឱ្យមនុស្សម្នាក់ៗ ត្រូវតែចេះមានចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ ចេះទ្រាំទ្រនឹងការលំបាក ការឈឺចាប់ទាំងឡាយ ទោះពិបាកយ៉ាងណា ក៏ត្រូវតែចេះទ្រាំឱ្យអស់ពីលទ្ធភាពដែលមាន មុននឹងសម្រេចចិត្តចាកចេញ ឬបោះបង់ចោល។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែរាល់ការអំណត់ អត់ធ្មត់របស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានដែនកំណត់ យើងមិនអាចទ្រាំរហូតដល់ស្លាប់ខ្លួនឯងនោះទេ។ ប៉ុន្តែមិនថាយើងជាមនុស្សដែលពូកែទ្រាំយ៉ាងណា ក៏មិនមែនមានន័យថា អាចទ្រាំបានរហូតគ្រប់រឿងនោះដែរ គង់តែដល់ពេលមួយដែលមានអារម្មណ៍ថាហត់ អស់កម្លាំង និងឆ្អែតចិត្តខ្លាំងក៏ដើរចេញតែប៉ុណ្ណោះ។

រូបតំណាង

ជីវិតមនុស្សយើងនេះណា រឹងមាំគឺត្រូវតែរឹងមាំហើយ​ តែយ៉ាងណាក៏ដោយ ក៏មិនត្រូវធ្វើបាបខ្លួនឯងដោយការទ្រាំនេះដែរ។ មិនថាក្នុងរឿងណា កាលៈទេសៈណា ឬជាមួយនឹងមនុស្សណាទេ ត្រូវទ្រាំឱ្យបាន តែបើទ្រាំហើយនៅតែមិនមានផលល្អប្រសើរណាមួយកើតឡើង ក៏ឈប់ទ្រាំបន្តទៅ រៀនដើរចេញ ដើម្បីបំពេញសេចក្ដីសុខឱ្យខ្លួនឯងខ្លះ កុំធ្វើឱ្យជីវិតនេះ វេទនា លំបាកតោកយ៉ាកតែម្នាក់ឯងពេក។

រូបតំណាង

ពេលខ្លះការដែលយើងបោះបង់ ឬចាកចេញ មិនមែនសុទ្ធតែជាការចុះចេញ ឬជាបញ្ហាអាក្រក់នោះឡើយ។ ការបោះបង់ខ្លះ វាគឺជាការទម្លាក់ចោលនូវសម្ពាធដែលគ្មានបានការ។ ការចាកចេញខ្លះ វាគឺជាការស្វែងរកផ្លូវថ្មីដើម្បីផ្ដល់ឱ្យជីវិតនេះម្ដងទៀត។ ការបោះបង់អ្វីមួយ វាគឺជាការជួយឱ្យយើងមានឱកាសក្នុងការចាប់ផ្ដើមអ្វីមួយផ្សេងទៀត មិនមែនជាការបញ្ចប់គ្រប់យ៉ាងនោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]