ភ្នំពេញ៖ អ្នកណាមិនស្គាល់ថា Fire Tiger គឺជាប្រេ៊នតែគុជ ដែលល្បីនឹងត្រូវបានទទួលស្គាល់រសជាតិថាឆ្ងាញ់កម្រិតលំដាប់ Premium ដែលប្រេ៊ននេះបាននាំចូលមកក្នុងប្រទេសកម្ពុជា តាមរយៈកញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្តែងល្បីឈ្មោះផង និងជាអ្នកជំនួញដ៏ជោគជ័យ ក្នុងការនាំប្រេ៊នតែគុជដ៏ពិសេសមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាទើបតែបើកដំណើរការសាខាដំបូង ត្រឹមរយៈពេលមិនប៉ុន្មានខែក៏ពិតមែន តែប៊្រេនតែគុជដែលល្បីថាឆ្ងាញ់ជាប់មាត់គ្រប់គ្នានេះ ប្រមូលបានអ្នកគាំទ្រមកទទួលទានភ្លូកទឹកភ្លូកដី ទាំងការទៅកម្ម៉ង់នៅទីតាំងផ្ទាល់ និងតាមរយៈកម្មវិធីដឹកជញ្ជូនស្ទើរតែលក់មិនទាន់ទៀតផង។
ដោយសារតែឃើញសន្ទុះនៃអតិថិជន Fire Tiger កាន់តែមានការកើនឡើង ជាបន្តបន្ទាប់បែបនេះ Fire Tiger ក៏បានបើកដំណើរការសាខាថ្មីរបស់ខ្លួនមួយកន្លែងទៀតហើយ ដោយបានដាក់ឈ្មោះទីតាំងថ្មីនេះថា Snow Tiger ដើម្បីជាការអបអររដូវ Winter ឆ្នាំនេះ ក៏ដូចជាដើម្បីផ្លាស់ប្តូរបរិយាកាសថ្មីៗជូនដល់អតិថិជនរបស់ Fire tiger ជាពិសេសតែម្តង ។
សម្ពោធសាខាថ្មីនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ អតិថិជនដែលមកកម្ម៉ង់ដល់ទីតាំងថ្មីផ្ទាល់ នឹងទទួលបានការ បញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយនឹង ភេសជ្ជៈរសជាតិថ្មីៗប្លែកច្រើនជាងមុនទៅទៀត។
កុំភ្លេចណា មកគាំទ្រសាខាថ្មីរបស់ Fire Tiger ដែលមានឈ្មោះថា Snow Tiger ចាប់ពីថ្ងៃទី ២៥ នេះតទៅ នៅក្នុង Boeung Snor Food Village ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ទល់មុខនឹងការិយាល័យលក់របស់ បុរីប៉េងហួត បឹងស្នោរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]