កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ការរស់នៅជាមួយគ្នាជាក្រុម តែងតែមានពេលសប្បាយរីករាយ កើតទុក្ខ និងជួបការលំបាកជាច្រើន ក្នុងពេលដែលក្រុមរបស់ពួកគេ មានក្តីស្រម៉ៃរួមគ្នា ហើយព្យាយាមរួមគ្នា ដើម្បីសម្រេចក្តីស្រម៉ៃនោះ​។

ជាក់ស្តែង ក្នុងពេលដែលគ្រប់គ្នាក្នុងក្រុម កំពុងតែមានភាពតានតឹងនោះ ប្រាកដជាមានសមាជិកណាម្នាក់ និយាយឬធ្វើអ្វីមួយ ដែលគួឲ្យអស់សំណើច ដើម្បីកែប្រែស្ថានការណ៍នោះមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនខុសគ្នាទេ ក្នុងក្រុមតារាចម្រៀង BTS គឺ V ក៏ត្រូវបានគេស្គាល់ថា លោកតែងតែនិយាយរឿងដ៏គួរឲ្យអស់សំណើច ជាច្រើនដង ដែលធ្វើឲ្យសមាជិកដទៃទៀតផ្ទុះសំណើច បានយ៉ាងងាយ ជាមួយនឹងទឹកមុខនឹងធឹង យ៉ាងធម្មតារបស់លោក។

ខាងក្រោមនេះ ជារឿងទាំង ៧ ដែល V និយាយគួរឲ្យអស់សំណើចបំផុត ធ្វើឲ្យគ្រប់គ្នាទាំងសមាជិក និងអ្នកគាំទ្រ ផ្ទុះសំណើចយ៉ាងខ្លាំង ប៉ុន្តែទឹកមុខរបស់លោក បែរជាធម្មតាបំផុតទៅវិញ។

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

១. ពេលដែល V និយាយពីសៀវភៅដែលលោក ចង់ណែនាំដល់អ្នកគាំទ្រ

V បានណែនាំសៀវភៅមួយដល់ ARMY ដែលលោកបានរៀបរាប់ពីចំណុចល្អរបស់សៀវភៅយ៉ាងច្រើន ប៉ុន្តែចុងក្រោយលោកនិយាយថា លោកបានអានតែចំណងជើងសៀវភៅប៉ុណ្ណោះ។

V
BTS

២. ការដាក់ឈ្មោះត្រីមាសរបស់ V

ក្រោយមានគេសួរអំពីឈ្មោះត្រី ដែលលោកចិញ្ចឹម V ក៏ឆ្លើយទាំងមុខស្មើថា វាមានឈ្មោះ “លេខ១ លេខ២ លេខ៣…”។

BTS
BTS

៣. ទំនុកច្រៀងដែល លោកចូលចិត្ត

ខណៈពេលដែលគេសួរអំពី ទំនុកច្រៀងដែលសមាជិកទាំងអស់ចូលចិត្ត V មិនស្ទាក់ស្ទើក្នុងការច្រៀងបទ Fire ទាំងមុខស្មើ។

BTS

4. បទចម្រៀងដែលលោកចូលចិត្ត

ស្រដៀងគ្នានេះដែរ V បានច្រៀងត្រង់កន្លែង “ Bow wow wow ” និងកន្លែង “ Oh na na na ” ជាវគ្គដែលលោកចូលចិត្ត។

BTS
BTS

៥. ប្រាប់ពីអ្វីដែល V ចង់បាននាពេលអនាគត

ក្នុងពេលមួយដែល ក្រុម BTS បានធ្វើ Anniversary ៧ ឆ្នាំនៃការបង្កើតក្រុម មានគេសួរថាបំណងប្រាថ្នានាពេលអនាគតរបស់ V ជាអ្វី លោកបានឆ្លើយថា “ខ្ញុំចង់ឃើញកូនៗរបស់សមាជិកផ្សេងទៀត”។

Vនិង​Jhope

៦. ភាពស្មោះត្រង់របស់លោក​

ក្នុងវគ្គមួយរបស់កម្មវិធី Run BTS គេតម្រូវឲ្យសមាជិកទាំងអស់ រៀបចំផ្កាដោយខ្លួនឯង ក្រោយមក​ បន្ទាប់ពី V បានរៀបចំហើយ គេក៏បានសួរលោកថា តើលោកចូលចិត្ត ផ្កាដែលលោករៀបចំទេ? 

V ឆ្លើយទាំងមិនស្ទាក់ស្ទើថា “ទេ!”។

V
V

៧. បំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីរបស់លោក

គេបានសួរ V ថា តើលោកមានបំណងប្រាថ្នាអ្វី សម្រាប់ឆ្នាំថ្មីខាងមុខនេះ V បានឆ្លើយថា “ខ្ញុំគ្រាន់តែចង់ឡើងឆាកសម្តែង នៅចំពោះមុខ ARMY ឲ្យបានច្រើន ជៀសវាងអាយុរបស់ខ្ញុំកាន់តែច្រើនជាងនេះ”៕

V
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]