កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jin សមាជិកក្រុម BTS ត្រូវបានថ្នាក់លើ ផ្ដល់សិទ្ធអនុញ្ញាតច្បាប់ ទទួលសិទ្ធិពិសេសឲ្យចូលបម្រើកងទ័ព នៅអាយុ ៣០ឆ្នាំ។ សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចពិភាក្សាមួយ បានលើកឡើកថា បុគ្គលឆ្នើមដែលបានចូលរួមប្រតិបត្តិ ក្នុងការបម្រើវិស័យកីឡា វប្បធម៌ និងសិល្បៈ នឹងត្រូវបានផ្ដល់សិទ្ធិពន្យាពេល។
ដូច្នេះ BTS ក៏ត្រូវបានអនុម័តច្បាប់នេះ ព្រោះពួកគេបានសាងផលវិជ្ជមានជូនជាតិជាច្រើន ព្រោះបានសាងគុណសម្បត្តិធំធេងផ្នែក សិល្បៈវប្បធម៌។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រៅពី BTS មានក្រុម Kpop Boys Group ផ្សេងទៀត រួមមានក្រុម EXO ក្រុម GOT7 និងក្រុម Seventeen គឺជាក្រុមដែលត្រូវបានគេទទួលស្គាល់ថា ពួកគេសុទ្ធតែបានចូលរួមចំណែកយ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិច្រើនជាងគេ និងជាសិល្បករឈានមុខ ឆ្នើមសម្រាប់វិស័យមួយនេះផងដែរ។
ហេតុនេះរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាថា តើក្រុម GOT7 ក្រុម Seventeen និងសមាជិកក្រុម EXO ផ្សេងទៀត ដែលមិនទាន់ចូលបម្រើកងទ័ព អាចនឹងមានការអនុញ្ញាតិពន្យាពេលដូច BTS បានដែរឬទេ?
ទន្ទឹមនឹងនេះដែរ ចំពោះអាយុជាទូទៅរបស់បុរសជនជាតិកូរ៉េ ពួកគេអាចចុះឈ្មោះចូលបម្រើទ័ព នៅចន្លោះអាយុពី ១៨ ទៅ ២៨ ឆ្នាំ។ ហើយចំណែកសិល្បករណាដែលបានសាងគុណសម្បត្តិជូនជាតិ ថ្នាក់លើនឹងធ្វើការពិចារណា លើការអនុម័តច្បាប់ ស្ដីពីការផ្ដល់សិទ្ធិពន្យាពេលចូលបម្រើទ័ពដល់អាយុ ៣០ឆ្នាំ។
ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ខាងរដ្ឋាភិបាលនៅពុំទាន់បានសម្រេចច្បាប់នេះ ជូនដល់ក្រុមទាំងនេះ ជាផ្លូវការនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]