បរទេស៖ Justin Bieber គឺជាតារាចម្រៀងម្នាក់ដែលឈ្មោះល្បីខ្លាំង តាំងពីលោកមានវ័យក្មេងឯណោះ ដែលរកឃើញដោយ លោក Scooter Braun ខណៈពេលដែលនៅពេលនោះ តារាប្រុសរូបនេះបានច្រៀងបទ «With You» របស់ Chris Brown នៅក្នុង Youtube។
ជាការពិតណាស់ តាំងពីប្រឡូកសិល្បៈដំបូងៗតារាប្រុសរូបនេះ គឺទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងភ្លាមតែម្តង ដោយសារតែសមត្ថភាពច្រៀងនិង សម្តែងបានយ៉ាងបុិនប្រសព្វ ជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាតកាលពីនៅក្មេង ដែលធ្វើឲ្យស្រីមិនតិចនោះដេញតាម គ្រប់ពេលដែលលោកចេញទៅក្រៅម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញនេះ Justin Bieber បានរម្លឹកអតីតកាល ដោយបង្ហាញរូបភាពចាស់កាលប៉ុន្មានឆ្នាំមុន កាលពីខ្លួននៅជាប្រុសស្អាតនិង មិនទាន់ធ្លាក់ខ្លួនបាក់សម្រស់ដូចក្នុងពេលបច្ចុប្បន្ននេះ ដោយក្នុងពេលនោះមិនទាន់មានស្នាមជ្រីវជ្រួញច្រើននិង សាច់មុខម៉ត់ខៃតឹងណែននិង សក់មានរបៀបរៀបរយ មានម៉ូតតាមរបៀបស្អាតបាត ដែលជាពេលដែលតារាប្រុសរូបនេះមានមន្តស្នេហ៍ខ្លាំងបំផុតក្នុងឆាកជីវិតផងដែរ។ ចំណែកពេលសព្វថ្ងៃនេះ តារារូបនេះក៏មិនជាធ្លាក់ខ្លាំងដល់ចំណុចសូន្យនោះដែរ ប៉ុន្តែ គ្រាន់តែមានសភាពចាស់ជាងមុនច្រើននិង របៀបនៃការតុបតែងខ្លួន មានសភាពរញ៉រញ៉េរញ៉ៃដូចតាឥសីផងដែរ។
ក្រោយពីបានឃើញដូច្នេះអ្នកគាំទ្រក៏បាននាំគ្នា នឹកស្រណោះដល់រយៈដែល Justin Bieber នៅស្អាតខ្លាំងពេលនោះផងដែរ ដោយមិននឹកស្មានថាតែប៉ុន្មានឆ្នាំសោះ ធ្វើឲ្យតារារូបនេះប្រែប្រួលសម្រស់លឿនយ៉ាងនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]