អាមេរិក៖ ការរាតត្បាតវីរុសកូរ៉ូណាមួយឆ្នាំកន្លងមកនេះនាំមកនូវចំនួនតួលេខដ៏សែនសោកសៅ យ៉ាងណាក៏ដោយប្រជាជនអាមេរិកជាងមួយលាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកដំបូង។ ចំនួននេះត្រូវបានគេរាយការណ៍ថាមានកម្រិតទាប ពីព្រោះចំនួនដូសដែលត្រូវបានគ្រប់គ្រងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មិនទាន់ត្រូវបានគេរាប់បញ្ចូលក្នុងតួលេខពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់អាមេរិក នៅឡើយទេ។
លោកដុកទ័រ Robert Redfield នាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងបានឲ្យដឹងថា៖ «ដោយករណីជំងឺកូវីដ-១៩នៅបន្តកើនឡើងពាសពេញប្រទេស សមិទ្ធផលនេះកើតឡើងក្នុងពេលវេលាដ៏សំខាន់ ហើយនឹងជួយការពារអ្នកដែលនៅជួរមុខ ដូចជាអ្នកផ្ដល់សេវាថែទាំសុខភាពរបស់យើងដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកដែលងាយរងគ្រោះបំផុតផងដែរ រួមមានចាស់ជរាក្នុងមណ្ឌលថែទាំនិងជំនួយដល់ការរស់នៅ។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋាភិបាលបាននិយាយថា ខ្លួនមានបំណងចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech និង Moderna ចំនួន២០លានដូសដំបូង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រមាណ៩.៥លានដូសត្រូវបានចែកចាយ។ វ៉ាក់សាំង១៥.៥លានដូសត្រូវបានបម្រុងទុក ហើយ៤.៥ទៅ៥លានដូសទៀតនឹងត្រូវផ្ដល់ជូននៅសប្ដាហ៍ក្រោយ។
មន្ត្រីសុខាភិបាលដូចជាវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិ National Institute of Allergy and Infectious Diseases បានមានប្រសាសន៍ថា វ៉ាក់សាំងនឹងជួយកាត់បន្ថយការរាតត្បាតសកល ប៉ុន្តែប្រជាជនអាមេរិកភាគច្រើនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងរហូតដល់ឆ្នាំក្រោយ ត្រូវចេះប្រយ័ត្នប្រយែង ដោយត្រូវចេះពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម សម្រាប់ប៉ុន្មានខែមុខទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]