ចិន៖ កាលពីថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចែកចាយវីដេអូខ្លី នៃសុនខអនាថាមួយក្បាល សំពះនិង យំក្រោយពីសុំចំណីនារីម្នាក់ នៅតាមដងផ្លូវJin Zhong នៅក្នុងខេត្ត Shanxi  មួយកន្លែងនៅក្នុងប៉ែកខាងជើងប្រទេសចិន ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមិនអាចទប់ទឹកភ្នែកបាន។

ដោយឡែក វីដេអូខ្លីមួយនោះ គឺបង្ហាញពីសុនខតូចអនាថាមួយក្បាល កំពុងតែ ឈរជើងពីរនិង លើកជើងខាងមុខសំពះ ទៅអ្នកដំណើរជានារីម្នាក់ ដើម្បីជាថ្នូរនឹងចំណី។ ដោយក្តីអាណិត នារីម្នាក់នោះក៏យក សាច់ក្រកដើម្បីឲ្យទៅសុនខមួយក្បាលនោះ ដោយចំណីមិនទាន់ដល់មាត់ផង វាក៏ហៀរទឹកភ្នែក បម្រុងនឹងស្រក់ចុះមកលើដី ធ្វើឲ្យនារីម្នាក់នោះរំជួលចិត្តជាពន់ពេក។ រំលងបានប៉ុន្មានថ្ងៃក្រោយមក នារីម្នាក់នោះត្រឡប់មកសួនច្បារម្តងទៀត ក៏ឃើញសុនខនោះ ដដែល ហើយវាបានរត់មកទទួល ដោយក្តីរីករាយ​ ហើយក៏បានហុច សាច់ក្រកឲ្យដូចលើកមុន ចំណែកសុនខនោះក៏យំម្តងទៀត ដែលជាមូលហេតុធ្វើឲ្យស្រីស្អាតម្នាក់នោះសម្រេចចិត្តយកវាទៅចិញ្ចឹម ប៉ុន្តែចុងសុនខមួយនោះ បានហក់ចុះពីលើឡានទៅក្នុងសួនច្បារនោះដដែលហើយ ក៏បាត់សូន្យឈឹងតែម្តង ដែលធ្វើឲ្យនារីម្នាក់នោះមិនអាចរកឃើញ ប៉ុន្តែនាងនឹងព្យាយាមយកវាមកចិញ្ចឹមឲ្យទាល់តែបាន។ នារីម្នាក់នោះក៏បានបន្ថែមថា ប្រហែលជាសុនខមួយក្បាលនោះមិនទុកចិត្តខ្លួន ដោយសារកន្លងមក សម្បូរអ្នកបរិភោគសុខនដែលប្រើប្រាស់វិធីឲ្យចំណីជាមុន ហើយក៏សម្លាប់យកសាច់បរិភោគតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមក៏សម្តែងសេចក្តីសោកស្តាយនិង រំពឹងថាសុនខមួយនោះនឹងមានសុវត្ថិភាពនិង អាចរកម្ចាស់ដែលមានចិត្តល្អផងដែរ ដោយសារតែការបរិភោគសុនខគឺជារឿងធម្មតាទៅហើយក្នុងប្រទេសចិន រហូតដល់មានការបង្កើតកម្មវិធីពិធីបុណ្យការបរិភោគសាច់សុនខដែលមានឈ្មោះថា The Lychee and Dog Meat Festival ដែលមានការសម្លាប់សុនខប្រមាណជា១មុឺនក្បាលក្នុងមួយឆ្នាំ ដើម្បីយកសាច់ទៅបរិភោគផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សុនខអនាថាកំពុងសំពះសុំចំណី
សុនខអនាថារំភើបដោយសារបានទទួលចំណី
សុនខអនាថាវកំពុងរំភើបដោយសារបានចំណី
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]