វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់ ព្រមទាំងបានព្រមានថានឹងប្រើកម្លាំងយោធាសងសឹងវិញ ប្រសិនបើជនជាតិអាមេរិកណាម្នាក់ត្រូវបានសម្លាប់។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ទៅលើស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាកដាដកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបណ្តាលឱ្យខូចខាតដល់បរិវេណជុំវិញស្ថានទូត ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អគារ រថយន្ត និងធ្វើឱ្យទាហានអ៊ីរ៉ាក់ម្នាក់រងរបួស។ ហើយក្នុងនោះដែរ ស្ថានទូតអាមេរិកប្រចាំតំបន់ ក៏បានចេញមុខថ្កោលទោស ហើយជំរុញឱ្យមេដឹកនាំនយោបាយនិងរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងអស់ ត្រូវចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារ ក៏ដូចជាដាក់ទោសឱ្យធ្ងន់ធ្ងរទៅលើក្រុមណាដែលបានប្រព្រឹត្តរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្លើយតបទៅនឹងបញ្ហានេះ លោក ត្រាំ បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖
គួរជម្រាបដែរថា ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យរួចមក រដ្ឋមន្រ្តីការពារជាតិស្តីទី លោក Chris Miller រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិលោក Robert O'Brien បានជួបប្រជុំគ្នានៅឯសេតវិមានកាលពីថ្ងៃពុធម្សិលមិញនេះ ដើម្បីត្រៀមចាត់វិធានការ ក្នុងគោលបំណងប្រឆាំងនឹងការវាយប្រហារណាមួយ ដែលអាចកើតមានឡើងនៅពេលខាងមុខ៕
Our embassy in Baghdad got hit Sunday by several rockets. Three rockets failed to launch. Guess where they were from: IRAN. Now we hear chatter of additional attacks against Americans in Iraq... pic.twitter.com/0OCL6IFp5M
— Donald J. Trump (@realDonaldTrump) December 23, 2020


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]