កូរ៉េខាងត្បូង ៖ នៅសល់តែប៉ុន្មានថ្ងៃទៀត គឺផុតឆ្នាំ ២០២០ ចូលដល់ឆ្នាំ ២០២១ ហើយ ចំណែកការប្រគុំតន្ត្រី ក៏ដូចជាកម្មវិធីប្រគល់ពានរង្វាន់ផ្សេងៗ ក៏បានធ្វើឡើងព្រោងព្រាតជាហូហែដែរ ជាពិសេសនៅប្រទេសកូរ៉េផ្ទាល់តែម្តង។

ថ្មីៗនេះ ប្រទេសកូរ៉េទើបតែបានប្រារព្ធនូវកម្មវិធី ប្រគុំតន្រ្តី ក៏ដូចជាកម្មវីធីប្រគល់ពានរង្វាន់ផ្សេងៗជាច្រើន ទាំងកម្មវិធី​ Melon Music Awards កម្មវិធី Mnet Asian Music Awards ២០២០ និងកម្មវិធី The Fact Music Awards ២០២០។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកម្មវិធី SBS Gayo Daejeon ២០២០ ទើបតែបានប្រកាសឈ្មោះ តារាដែលនឹងមកចូលរួមសម្ដែង លើឆាកដ៏អស្ចារ្យរបស់ខ្លួន ក្នុងឆ្នាំនេះ។

SBS Gayo Daejeon២០២០

ជាមួយគ្នានេះដែរ សិល្បករដែលត្រូវចូលរួមកម្មវិធី រួមមាន ក្រុម BTS  ក្រុម TWICE ក្រុម SEVENTEEN ក្រុម GOT7 ក្រុម MONSTA X ក្រុម MAMAMOO Jessie ក្រុម NU’EST ក្រុម GFRIEND ក្រុម OH MY GIRL ក្រុម IZ*ONE ក្រុម THE BOYZ ក្រុម Stray Kids ក្រុម (G)I-DLE ក្រុម ATEEZ ក្រុម ITZY ក្រុម TXT ក្រុម APRIL ក្រុម MOMOLAND ក្រុម CRAVITY ក្រុម TREASURE ក្រុម AESPA និងក្រុម ENHYPEN

BTS  Twice  GOT7

គួរបញ្ជាក់ផងដែរថា ការសម្តែងរបស់សិល្បករទាំងអស់ គឺនឹងត្រូវធ្វើការថតទុក ដោយសារជៀសវាង ការប្រមូលផ្តុំ គោរពតាមគោលការណ៍ណែនាំ ស្តីពីការរក្សាគម្លាត ការពារកូវីដ-១៩។

កម្មវិធី SBS Gayo Daejeon នៅឆ្នាំ ២០២០ នឹងត្រូវចាក់ផ្សាយ នៅម៉ោង ៧:៣០ យប់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ នេះ៕  

MAMAMOO
Jessie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]