បរទេស៖ យោងទៅតាមគេហទំព័រ Female First បានគេរាយការណ៍មកថា មូលនិធិរបស់ តារាចម្រៀង Beyoncé ដែលហៅថា BeyGOOD គ្រោងនឹងបរិច្ចាគទឹកប្រាក់ចំនួន ៥ពាន់ដុល្លារ ដល់មនុស្សគ្រប់រូបដែលមានហានិភ័យបាត់បង់ដោយសារវិបត្តិដែលបណ្តាលមកពីជំងឺរីករាលដាលនៃកូវីដ១៩។
ក្នុងនោះផងដែរ តាមប្រភពបានរាយការណ៍មកថា មូលនិធិ BeyGOOD នឹងផ្តោតលើប្រជាជនដែលរងផលប៉ះពាល់ដល់ការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារ រោគរាតត្បាតបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារ និងធ្លាក់ខ្លួនឈឺ ហេតុដូច្នេះ បានធ្វើឲ្យប្រឈមមុខនឹងគ្មានប្រាក់បង់ធនាគារ ដែលពួកគេបានជំពាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ជាលទ្ធផល BeyGOOD បានផ្តល់ជំនួយឥតសំណងចំនួន ៥០០.០០០ ដុល្លារដល់បុគ្គលចំនួន ១០០ គ្រួសារដែលត្រូវធនាគារ គ្រោងនឹងរឹបអូស ផ្ទះរបស់ពួកគេ នាពេលខាងមុខនេះ ដោយពួកគេ នឹងអាចដាក់ពាក្យស្នើរសុំកម្ចី ឥតសំណងមួយនេះតាមរយៈ តាមអ៉ីនធឺណែត នៅថ្ងៃទី ៧ ខែក្រោយនេះ។
លើសពីនេះ BeyGOOD គ្រោងនឹងកំពុងជួយមនុស្សដែលមានបញ្ហា ហិរញ្ញវត្ថុ នៃអាជីវកម្មដែលកំពុងជួបការលំបាកផងដែរ។ ជាមួយគ្នានេះ មូលនិធិមួយនេះ បានបរិច្ចាគថវិកាចំនួន ៦ លានដុល្លារអាមេរិកសម្រាប់ ដល់មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្តរបស់ប្រជាជនអាមេរិកដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]