ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ «កំណប់កំបាំងភ្នែក» (Significance of the Insignificance)។
ព្រឹត្តិការណ៍នេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានរៀបចំដោយមានការសហការ ពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការចូលរួម ពីវារគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម ។ ក្នុងនោះក៏មាន វារគ្មិន ចំនួន ៦ រូបផ្សេងទៀតផងដែរ។ វារគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សាលើប្រធានបទ ដែលមានចំណងជើងថា «កំណប់កំបាំងភ្នែក» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖
លោកស្រីបានបន្ថែមថា៖
ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនាតាមអនឡាញប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ក្នុងចំនួនមានកំណត់ផងដែរនៅអគារ The Desk Flagship ស្ថិតក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រី ឃួន ហ្វ្រង់ដារា បន្ថែមថា៖
ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទង នឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុងប្រទេសកម្ពុជាថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]