កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗ តារាសម្តែងកូរ៉េដែលធ្លាប់ដើរតួ នៅក្នុងរឿង Boys Over Flowers ដែលមានឈ្មោះថា Lee Si Young បានបានបង្ហាញរូបរាងថ្មី ជាមួយសាច់ដុំកង់ៗ និងជាតិខ្លាញ់នៅក្នុងខ្លួន តែ ៨ ភាគរយតែប៉ុណ្ណោះ ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។

ដោយឡែកកាលពីម្សិលមិញ តួអង្គនៅក្នុងរឿង F4 កូរ៉េ រូបនេះបានផ្តល់កិច្ចសម្ភាស អំពីសកម្មភាពក្រៅឆាករបស់ខ្លួននៅពីក្រោយ ខ្សែភាពយន្តថ្មី ក្នុងឆ្នាំ ២០២០ នេះ ដែលចំណងជើងថា Sweet Home ដែលតម្រូវឲ្យខ្លួនដើរតួជាអ្នកពន្លត់អគ្គីភ័យ មកពីអង្គភាពកម្លាំងពិសេស។ ចំណែកការត្រៀមខ្លួនសម្តែងរបស់នាង វិញគឺចំណាយអស់រយៈ ៦ខែឯណោះ ដើម្បីធ្វើឲ្យការសម្តែងកាន់តែល្អឥតខ្ចោះ។ ហើយអ្វីកាន់តែពិសេសនោះ Lee Si Young បានហាត់យកសាច់ដុំ និងសម្រកជាតិខ្លាញ់ ដោយនៅសល់តែ ៨ ភាគរយនៅក្នុងខ្លួនតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ តារាសម្តែងស្រីសាច់ដុំរូបនេះ ក៏បានបកស្រាយមូលហេតុនៃការហ្វឹកហាត់យកសាច់ដុំ និងសម្រកជាតិខ្លាញ់ថា ៖

Lee Si Young

យ៉ាងណាមិញក្រៅពីនេះ Lee Si Young ក៏បានប​ង្ហាញចំណាប់អារម្មណ៍ថា នាងចង់សម្តែងជាតួអង្គ ក្នុងខ្សែភាពយន្តបែបវាយប្រហារឲ្យបានច្រើន តាមអ្វីដែលខ្លួនអាចធ្វើបាន ក្នុងបំណង់ចង់បង្ហាញទៅកាន់អ្នកគាំទ្រ ប្រសិនជាមានឱកាសនៅថ្ងៃអនាគត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Lee Si Young កាលពីមិនទាន់យកសាច់ដុំ
Lee Si Young កាលពីមិនទាន់យកសាច់ដុំ
Lee Si Young កាលពីមិនទាន់យកសាច់ដុំ
Lee Si Young កាលពីមិនទាន់យកសាច់ដុំ
Lee Si Young កាលពីមិនទាន់យកសាច់ដុំ
Lee Si Young ក្រោយពេលហាត់យកសាច់ដុំ
Lee Si Young ក្រោយពេលហាត់យកសាច់ដុំ
Lee Si Young ក្រោយពេលហាត់យកសាច់ដុំ
Lee Si Young ក្រោយពេលហាត់យកសាច់ដុំ
Lee Si Young ក្រោយពេលហាត់យកសាច់ដុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]