ថៃ៖ ថ្វីត្បិតតែបានក្លាយទៅជាមេម៉ាយកូនមួយក្ដី តែ តារាស្រី Bo Vanda ដែលត្រូវជាភរិយាលោក Por Tridsadee នៅតែបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួនជារៀងរាល់ថ្ងៃ ដែលភាគច្រើនក្នុងការតុបតែងខ្លួនរបស់នាង ក៏កំពុងតែមានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រី Bo Vanda ក៏បានចេញមកបង្អួតសម្រស់របស់ខ្លួន ដែលស្ទើរតែបំបាក់អារម្មណ៍អ្នកទស្សនាជាច្រើន នៅក្នុងដំណើរកម្សាន្តមួយ ដោយម្ចាស់ខ្លួន បានតែងខ្លួន ក្នុងឈុតដ៏ស៊ិចស៊ី ពណ៌ខ្មៅ វាលទ្រូង បញ្ចេញសាច់សខ្ចី ព្រមទាំងដងខ្លួនស្លីមស្អាត ដែលមិនគួរឲ្យជឿថា នេះជាសម្រស់ដ៏ទាក់ទាញពីអ្នកមេម៉ាយកូនមួយរូបនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងគ្នានេះដែរ អ្នកគាំទ្រជាច្រើន ក៏បានចូលរួមមកបញ្ចេញមតិ និងបង្ហាញការពេញចិត្តចំពោះនាង បើទោះបីជាមានឈ្មោះជាមេម៉ាយក៏ពិតមែន តែនាងនៅតែអាចរក្សាសម្រស់ដ៏មានមន្តស្នេហ៍ ដែលកំពុងតែអង្រួនចិត្តកម្លោះៗជាច្រើន ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Bo Vanda
Bo Vanda
Bo Vanda
Bo Vanda
Bo Vanda
Bo Vanda ក្នុងឈុតដ៏ស៊ិចស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]