ភ្នំពេញ៖ គ្រប់យ៉ាង វាមិនអាចនឹកស្មានដល់នោះទេ ដែលអាចនិយាយបានថា ពេលខ្លះ មនុស្សយើង ក៏មានសម្ពាយបុណ្យ ភ័ព្វព្រេងវាសនា មកតាម គ្រាន់តែមិនទាន់ដល់ពេលវេលាតែប៉ុណ្ណោះ។ តួយ៉ាង ដូចជា ជីវិតក្មេង៣រូប ដែលគ្រប់គ្នា បានដឹង និងបានឃើញ ដូចជា «ប្អូនប្រុស សាលិ ប្អូនប្រុស ធារ៉ា(អ្នកប្រណាំងកង់) និងប្អូនស្រី ស្រីនីត(មកពីមណ្ឌលគីរី) គឺពួកគេ បានកែប្រែវាសនាទាំងស្រុង ព្រោះតែ បណ្តាញសង្គមហ្វេសប៊ុក ដែលមនុស្សគ្រប់គ្នា បានស៊ែរតៗគ្នាយ៉ាងច្រើនកុះករ។
ប៉ុន្តែគេចាប់អារម្មណ៍រឿងមួយ ដែលក្មេង៣រូប មានដូចគ្នា ដែលអ្នកខ្លះ មិនសូវចាប់ភ្លឹក គឺពួកគេ មានចរិតល្អ សុភាពរាបសារដូចគ្នា ហើយជាពិសេស កែវភ្នែករបស់ពួកគេ ហាក់បីដូចជា ក្មេងមានអំណោយទាន មានទឹកមុខរួសរាយ ធ្វើឲ្យមនុស្សគ្រប់គ្នា មានការអាណិតស្រលាញ់ គ្រាន់តែឃើញដំបូង តាមរយៈបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណុចមួយនេះហើយ ដែលពួកគេទាំង៣ មាន ដែលខុសពីក្មេងដទៃ បើទោះបីជា មានជីវភាពលំបាកយ៉ាងណា ក៏អ្នកខ្លះ មានចរិតលក្ខណៈ បែបកោងកាច មិនសមរម្យ ឬកាយវិការ ពាក្យសម្តី មិនសូវសមគួរជាដើម តែសម្រាប់ក្មេង៣រូបនេះ គឺជាក្មេង ដែលមានលក្ខណៈពិសេស ចេញពីខាងក្នុងតែម្តង ដោយមិនបាច់សម្តែង ឬកាយវិការឲ្យគេ ចាប់អារម្មណ៍នោះទេ។
យ៉ាងណាមិញ ចរិតឬកពារ គួបផ្សំនឹងសម្តីរបស់ពួកគេ វានឹងនាំឲ្យពួកគេ ជួបជីវិតដ៏ល្អស្រស់បំព្រង មានអនាគតល្អ បើសិនពួកគេ នៅតែមានចរិតបែបនេះ រហូតដល់ធំ។
តោះមើលរឿងរ៉ាវរបស់ពួកគេ ទាំង៣បន្តិច ខ្លាចប្រិយមិត្ត ភ្លេចរឿងរបស់ពួកគេ៖
១) ធុច សាលិ ៖ ពីដំបូងឡើយ ជាក្មេងប្រុសម្នាក់ ដែលលក់របស់របរ តាមប្រាសាទដូចសព្វដង តែថ្ងៃនោះ ក៏មាននារីវ័យក្មេងម្នាក់ បានថតពីសកម្មភាព និងការប្រើប្រាស់ភាសា បានទៅដល់១៥ភាសា យ៉ាងល្អ ទាំងដែលរូបគេ មិនធ្លាប់បានរៀន ភាសាទាំងនោះ។ វីដេអូមួយនោះ ត្រូវបានផ្ទុះខ្លាំង រហូតធ្វើឲ្យ ពិភពលោកបានដឹង ពីសមត្ថភាពរបស់សាលិ ហើយទីបំផុត រូបគេ ក៏បានទៅបន្តការសិក្សា នៅប្រទេសចិន ដោយឥតគិតថ្លៃ។ បច្ចុប្បន្ន សាលិ កំពុងតែមានអនាគតល្អ ជាមួយនឹង ការសិក្សារបស់រូបគេ។
២) ប៉ិច ធារ៉ា៖ ជាក្មេងប្រុសម្នាក់ បានចូលប្រកួតការប្រណាំងកង់ យ៉ាងស្វិតស្វាញ បើទោះបីជារូបគេ មានកង់ចាស់មួយ គ្មានសម្ភារៈគ្រប់គ្រាន់ ក្នុងការប្រណាំង ហើយសូម្បីតែស្បែកជើង ក៏គ្មានពាក់ដែរ។ រូបភាពរបស់ពួកគេ បានចាក់ដោតបេះដូងមហាជនយ៉ាងខ្លាំង ជាមួយនឹងការអាណិតអាសូរពេញទំហឹង ដែលរូបគេ មានការខិតខំយ៉ាងខ្លាំង ទោះពិបាកប៉ុណ្ណា ក៏រូបគេ នៅតែចង់ទៅប្រកួត។ បច្ចុប្បន្ន រូបគេ ក៏ត្រូវសប្បុរសជន បានជួយទំនុកបំរុងមួយចំនួនផងដែរ ។
៣) យ៉ង់ ស្រីនីត ៖ ជាក្មេងស្រី ដែលរស់នៅខេត្ត មណ្ឌលគីរី ដែលជីវភាពគ្រួសាររបស់ប្អូនស្រី ពិតជាពិបាកខ្លាំងណាស់ ដោយពងទា២គ្រាប់ ញ៉ាំមួយគ្រួសារ ហើយរាល់ព្រឹក រូបគេ តែងតែទៅលក់ ចេកឆាប តែមិនសូវចំណេញអីប៉ុន្មានទេ គ្រាន់តែរួចមួយថ្ងៃតែប៉ុណ្ណោះ។ រឿងរ៉ាវរបស់ប្អូនស្រី ត្រូវបានគ្រប់គ្នា មានការចាប់អារម្មណ៍មិនតិចទេ ដែលមិននឹកស្មាន រឿងរបស់ប្អូនស្រី ដូចជា រឿងនិទានយ៉ាងដូច្នេះ។ បច្ចុប្បន្ន ប្អូនស្រី ក៏មានសប្បុរសជន មានការជួយមួយចំនួន ដូចជា ប្អូនប្រុស ប៉ិច ធារ៉ា ដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]