ភ្នំពេញ៖ កម្មវិធីការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » ពេលនេះបានរកឃើញបេក្ខភាពលេចធ្លោ៩រូបឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយគណៈកម្មការជម្រុះបេក្ខភាពរាប់រយកន្លងមកនេះ។

កម្មវិធីការប្រកួតលំដាប់ថ្នាក់ស្ទង់ដា ដែលល្បីទូរទាំងប្រទេសកម្ពុជា « សំនៀងពេជ្រ NNP​ » បានចាប់ដំណើររយៈពេលជាយូរខែមកហើយ ដោយមានបេក្ខភាពជាច្រើនរាប់រយរាប់ពាន់នាក់បានដាក់ពាក្យចូលរួមប្រកួត ហើយមកពេលនេះកម្មវិធីបានរកឃើញបេក្ខភាព៩រូបជាជំហានដំបូងឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដែលនឹងត្រៀមប្រកួតជម្រុះបន្តទៀត នាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 

បេក្ខភាពទាំង៩នាក់ដែលទៅវគ្គពាក់កណ្តាលផ្តាប់ព្រ័ត្រមានឈ្មោះ ១. សៀវ យី ២. ឈួ ស្រីរ័ត្ន ៣.កាន់ សេរី ៤.អ៊ុជ ថៃហេង ៥. អាន សុខកាន់ ៦. កែម វីរះ ៧. ឌី សុពល ៨. ង៉ែត សូរង្សី និង ៩. អ៊ួក សីឡា ។

ជាមួយគ្នានោះដែរអ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីប្រចាំ « សំនៀងពេជ្រ NNP» បានប្រាប់ថា ពេលនេះកម្មវីធីនេះបានរកឃើញបេក្ខភាព ដែលមានសមត្ថភាពចំនួន៩ហើយ អាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទន្ទឹមនឹងនោះផងដែរ កម្មវិធីនេះនៅបន្តជ្រើសរើសបេក្ខភាពបន្តទៀត ដែលអាចវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែងនឹងបេក្ខភាព៩រូប ដែលបានកក់កៅអីរួចជាស្រេចនោះ។

ក្នុងចំណោមបេក្ខភាពរាប់រយរាប់ពាន់ ដែលបានពាក្យនោះ គណៈកម្មការ បានធ្វើការសម្រិតសម្រាំងយ៉ាងម៉ត់ច៉ត់ ទើបសម្រេចរកឃើញបេក្ខភាពទាំង៩រូបនេះ ប៉ុន្តែនៅមានបេក្ខភាពផ្សេងទៀត ដែលកំពុងត្រៀមឡើងវគ្គបន្តនេះដូចគ្នា។

ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 

អ្នកនាង មាស សុវណ្ណរតនា ជាអ្នកគ្រប់គ្រងទូរទៅនៃ « សំនៀងពេជ្រ NNP » ដែលបានការតែងតាំងពីអ្នកស្រី ទ្រី ដាណាបានសង្កត់ធ្ងន់ថា កម្មវិធីការប្រកួតចម្រៀងដ៏ធំស្ទង់ដា «សំនៀងពេជ្រ NNP» នេះបានបង្កើតឡើងដើម្បីផ្តល់នូវឱកាស ជូនដល់បេក្ខជនបេក្ខនារី ដែលមិនធ្លាប់ប្រឡួងក្នុងវិស័យសិល្បៈទាល់តែសោះ ប៉ុន្តែអាចមានសមត្ថភាពច្រៀងបាន ច្រៀងពិរោះ និងតស៊ូជាមួយការព្យាយាម ក្នុងការហ្វឹកហាត់ប្រែខ្លួន ជាអ្នកចម្រៀងអាជីព។

« សំនៀងពេជ្រ NNP» ជាកម្មវិធីលើកកម្ពស់យុវវ័យសម័យបច្ចុប្បន្ននេះ ហើយជាមួយគ្នានោះកម្មវិធីសង្កត់ធ្ងន់យ៉ាងច្បាស់ថា គ្មានការជ្រើសរើសបេក្ខភាពណា មានគ្នីគ្នា ខ្សែស្រឡាយណាឱ្យឡើងជាប់ឡើយ គឺតម្រូវយកសមត្ថភាពពិតៗជាចំបាច់។

ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 
ការប្រកួតចម្រៀង « សំនៀងពេជ្រ NNP » 

សូមបញ្ជាក់ថា សំនៀងពេជ្រ « NNP» ជាកម្មវិធីប្រកួតដ៏ធំមួយមានលក្ខណៈស្ទង់ដានិងបច្ចេកវិទ្យាទំនើបនេះ ដោយបង្កើតឡើងក្រុមហ៊ុន ដាណា ទ្រី ធ្វើការចំណាយថវិកាយ៉ាងច្រើនសន្ធឹក ខុសកម្មវិធីផ្សេងៗនៅកម្ពុជា ដោយពុំធ្លាប់មានកម្មវិធីណាជ្រើសរើសបេក្ខភាពប្រឡងទូរទាំងប្រទេស។ សម្រាប់ជ័យលាភីសំនៀងពេជ្រ « NNP» លេខ១ទទួលបានទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក, លេខ២ទទួលបានប្រាំពាន់ដុល្លារអាមេរិក, លេខ៣ ពីរពាន់ប្រាំរយដុល្លារអាមេរិក។ ជ័យលាភីទាំងបីរូបននឹងក្លាយតារាចម្រៀងកុងត្រារបស់ក្រុមហ៊ុន ដាណា ទ្រី រយៈពេល២ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]