បរទេស៖​ ប៉ុន្មានថ្ងៃមុននេះ​ម្ចាស់ក្សត្រីចម្រៀងប៉ុបសញ្ជាតិអាមេរិក Madonna បានបង្ហោះរូបភាព យ៉ាងមានទំនុកចិត្ត ឈរថតរូប Selfie នៅមុខកញ្ចក់ បង្ហាញរាង នៅលើបណ្តាញសង្គម ត្រូវបានមហាជនទាំងពួន កោតសរសើរ ចំពោះរាងរបស់តារាស្រីរូបនេះ។

ជាក់ស្តែងទោះបីវ័យ តារាស្រីរូបនេះ ៦០ ប្លាយជាងមែន តែរូបនាង នៅតែលេងស្ទាយ៍លាបពណ៌សក់ និងបញ្ចេញរាង ក្នុងឈុតប៊ីគីនីពណ៌ខ្មៅ ជាមួយភាពស៊ិចស៊ី ក៏ដូចជាមានភាពទាក់ទាញយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ Madonna មិនខ្លាច ក៏ដូចជាមិនញញើត ក្នុងការបង្ហាញស្នាមវះកាត់នៅភ្លៅ ដែលបានរងរបួសកាលពីឆ្នាំមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នាដែរ តារាស្រី​វ័យ ៦២ ឆ្នាំ ត្រូវបានគេភ្ញាក់ផ្អើល ជាមួយរាងដ៏សែនវ័យក្មេង សាច់ណែនចាំបែបនេះ ព្រោះរូបរាង និងមុខមាត់របស់ តារាចម្រៀងស្រីរូបនេះ មិនប្រែប្រួលទៅតាមវ័យនោះទេ បានធ្វើឲ្យ ស្រ្តីជាច្រើន​ មានចិត្តលួចច្រណែន ព្រោះវ័យនេះ ជាវ័យម៉ាក់យាយគេទៅហើយ ខណៈតែ Madonna  ប្រៀបដូចនារីវ័យ អាយុ៣០ប្លាយទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Madonna
Madonna
Madonna
Madonna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]