អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ាបានផ្ដល់នូវសេវាកម្មនាំមុខ ផ្នែកការដឹកជញ្ជូនដោយគ្មានអ្នកបើកបរជាលើកដំបូង។ ក្រុមហ៊ុន Nuro គ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការដឹកជញ្ជូន ដោយគ្មានអ្នកបើកបរនៅដើមឆ្នាំក្រោយ។ កាលពីមុន វាបានសាកល្បងរថយន្ត R2 របស់ខ្លួន នៅក្នុងរដ្ឋនេះកាលពីខែមេសា ប៉ុន្តែវានឹងគិតថ្លៃសេវាសម្រាប់អ្នកប្រើប្រាស់។
យានយន្តរបស់ក្រុមហ៊ុននឹងត្រូវបានកំណត់ល្បឿនត្រឹម៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងត្រូវបានដាក់កម្រិតក្នុងប្រតិបត្តិការនៃលក្ខខណ្ឌអាកាសធាតុល្អ។ ក្រុមហ៊ុន Nuro បានបង្កើតឡើងដោយអតីតវិស្វកររបស់ Google ចំនួន២នាក់ និងទទួលបានមូលនិធិពីក្រុមហ៊ុនជប៉ុន Softbank។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយានយន្តរបស់ក្រុមហ៊ុននេះត្រូវបានរចនាឡើង ដើម្បីដំណើរការដោយគ្មានអ្នកបើកបរឬអ្នកដំណើរនៅពីខាងក្នុង។ រថយន្ត R2 ប្រើប្រាស់រ៉ាដា ការចាប់យកទិដ្ឋភាពសីតុណ្ហភាព និងកាមេរ៉ាដែលអាចបង្វិលបាន៣៦០ដឺក្រេដើម្បីនាំផ្លូវវា។ រថយន្តមួយនេះមិនមានចង្កូត ឈ្នាន់ ឬកញ្ចក់មើលចំហៀងនោះទេ។
យានយន្តមួយនេះមានរាងដូចស៊ុត ដែលតូចជាងរថយន្តភាគច្រើននៅអាមេរិក។ វាក៏មានប្រព័ន្ធពិនិត្យសីតុណ្ហភាពពីរ សម្រាប់ការដឹកជញ្ជូនផងដែរ។ ទ្វារបើកគឺត្រូវលើកឡើង ដើម្បីដាក់របស់របរ ដែលមានដាក់លេខកូដសម្រាប់អ្នកទទួល។
ក្នុងអំឡុងពេលនៃការសាកល្បងពីមុន នៅទីក្រុង Houston រដ្ឋ Texas កាលពីខែកុម្ភៈ រថយយន្ត R2 នេះបានដឹកជញ្ជូនភីហ្សារបស់ក្រុមហ៊ុន Domino's Pizza គ្រឿងទេសពីផ្សារទំនើប និងរបស់របរផ្សេងទៀតសម្រាប់ក្រុមហ៊ុន Walmart។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកដឹកជញ្ជូនម្នាក់បាននិយាយថា បញ្ហាសុវត្ថិភាពនឹងនៅតែជាក្ដីកង្វល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]