ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ តារាសម្ដែង និងពិធីការិនីរាងស្ដើងតូចច្រឡឹងកញ្ញា ជីជី កាន់តែមានមហាជនជាច្រើនស្គាល់នាង មិនតែប៉ុណ្ណោះ ការងារសិល្បៈតារារូបនេះ ក៏មានភាពមមាញឹកផងដែរ។ ដោយឡែកនាងក៏ជាសិល្បការិនី មួយរូបមានសមត្ថភាព និងមានវោហារស័ព្ទចាក់ទឹកមិនលិច គ្រប់ពេលដែលមានវត្តមាន នាងក្នុងកម្មវិធីណាមួយ តែងតែញ៉ាំងកម្មវិធីឲ្យមានភាពសប្បាយរីករាយជានិច្ច។
លើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ កញ្ញា ជីជី មានរូបសម្រស់ស្រស់ស្អាតផូរផង់តែម្ដង ហើយគ្រប់ពេលដែលតារារូបនេះ រៀបចំខ្លួនម្ដងៗមានភាពលេចធ្លោខ្លាំង។ ក្នុងនោះដែរ គ្រប់ពេលដែលតារាស្រីរូបនេះតុបតែងខ្លួន តែងតែបង្ហាញភាពស៊ិចស៊ី ឡូយឆាយរបស់ខ្លួនស្ទើរតែគ្រប់ពេល។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ នាងនិយមបង្ហោះរូបភាពស៊ិចស៊ី បង្ហាញរូបរាងស្រឡូន និងស្បែកសខ្ចីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ព្រឹកមិញនេះកញ្ញា ជីជី បានបង្ហោះរូបភាពថ្មីមួយសន្លឹកនៅមាត់សមុទ្រអង្គុយហាលក្ដៅ ព្រមទាំងបានស្លៀកនៅឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញដងខ្លួនល្វែងខាងក្រោយមួយទំហឹង មើលទៅពិតជាទាក់ទាញ ស៊ីអារម្មណ៍ខ្លាំង។ បើទោះបីរូបភាពមួយសន្លឹកនេះ នាងបង្ហាញត្រឹមតែរូបរាងខាងក្រោយ តែធ្វើឲ្យអ្នកគាំទ្រជាច្រើន មើលសឹងតែមិនដាក់ភ្នែកគ្រប់គ្នា ខណៈតារារូបនេះ បង្ហោះរូបភាពស៊ិចស៊ីទាំងព្រឹកក្នុងថ្ងៃបុណ្យណូអែលយ៉ាងដូច្នេះ។ តួយ៉ាង អ្វីដែលហ្វេនសម្គាល់ឃើញនោះ នៅលើចង្កេះខាងស្ដាំរបស់តារារូបនេះ មានស្នាមសាក់មួយថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]