កូរ៉េខាងត្បូង​ ៖ ថ្ងៃនេះជាថ្ងៃ Christmas ក្នុងរដូវកាលបុណ្យណូអែល នេះក្រុមសមាជិកក្រុមតារាចម្រៀង BTS គឺ V និង​ Jimin ទើបតែបានផ្តល់អំណោយ ដ៏ពិសេសដល់អ្នកគាំទ្រទាំងអស់ ខណៈដែលពួកគេបានចេញបទចម្រៀងណូអែលថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីម្សិលមិញនេះ V និង​ Jimin ទើបតែបានធ្វើការចេញផ្សាយ នូវបទចម្រៀងថ្មី ជាអំណោយដល់ ARMY សម្រាប់ថ្ងៃបុណ្យណូអែលនេះ។ ក្នុងនោះរួមមាន បទ Show Flower ច្រៀងដោយ V និងបទ Christmas Love ច្រៀងដោយ Jimin

អ្វីដែលកាន់តែពិសេសនោះ គឺអត្ថន័យ និងសារពីពួកគេទាំងពីរ ផ្ញើទៅកាន់អ្នកគាំទ្រ ព្រមទាំងមនុស្សទូទាំងពិភពលោក ដែលកំពុងតែជួបនូវការលំបាកជាច្រើន នៅក្នុងឆ្នាំ ២០២០ នេះ។ យោងទៅតាមរូបភាព Cover បទចម្រៀងរបស់ Vwhite angels” គឺជានិមិត្តរូប តំណាងឲ្យអ្នកដែលធ្វើការក្នុងវិស័យ ផ្នែកវិជ្ជសាស្រ្ត ជាវីរបុរសជួរមុខ ក្នុងការជួយសង្គ្រោះមនុស្ស ពីជំងឺរាតត្បាតនេះ។​

ចំណែកបទចម្រៀងរបស់ Jimin គឺជាការច្រៀងលួងលោមដ៏ផ្អែមល្ហែម ជូនពរដល់អ្នកគាំទ្ រនិងមនុស្សជុំវិញពិភពលោក រីករាយក្នុងថ្ងៃឈប់សម្រាក ជាមួយនឹងបទភ្លេងសុទិដ្ឋិនិយមរបស់លោក។

ក្នុងនោះ V និង Jimin ក៏បានផ្ញើសារទៅកាន់ អ្នកគាំទ្រថា ៖

Jimin

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម​ ៖

Show Flower  ច្រៀងដោយ V
Christmas Love ច្រៀងដោយ Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]