ថៃ៖ គឺជាអនាគតគូស្វាមីភរិយាមួយ របស់តារាចម្រៀង និងជាតារាសម្ដែងប្រុស លោក Pepper UHT ដែលកំពុងតែបានធ្វើឲ្យហ្វេនៗជាច្រើនរង់ចាំពីថ្ងៃមង្គល របស់លោក បន្ទាប់ពីបានសុំមិត្តស្រីរៀបការ ព្រមទាំងបញ្ចេញនូវស៊េរីរូបភាព Pre-Wedding យ៉ាងផ្អែមល្ហែម កាលពីពេលកន្លងទៅនេះ ។

ដោយឡែក ស្រាប់តែថ្មីៗនេះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើលទៅដល់ហ្វេនៗជាច្រើន ព្រមជាមួយនឹងពេលវេលាដ៏ល្អបំផុត ដែលបានកាន់ដៃគ្នាជាមួយនឹងអនាគតភរិយា ចូលរោងការយ៉ាងរីករាយ នៅព្រឹកនេះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ នៅសណ្ឋាគារដ៏ប្រណីតមួយ ក្នុងទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅពិធីទាំងមូល ក៏បានរៀបចំឡើងយ៉ាងអធិកអធម ខណៈដែលមានភ្ញៀវកិត្តិយស បានមកចូលរួមអបអរដល់គូស្វាមីភរិយាថ្មីយ៉ាងច្រើនកុះករ ជាពិសេស កូនកម្លោះនិងកូនក្រមុំ បានតុបតែងខ្លួនក្នុងឈុតប្រពៃណីយ៉ាងស្រស់សោភា បង្ហាញពីក្ដីសុខ នៅក្នុងថ្ងៃមង្គល ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា
ពិធីមង្គលការ របស់ Pepper និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]