កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ខាងបណ្ដាញព័ត៌មានជប៉ុន TBS បានរាយការណ៍ថា BTS នឹងក្លាយជាម្ចាស់ពានរង្វាន់កិត្តិយស Special International Music Award ពីកម្មវិធី Japan Record Awards លើកទី ៦២ ។

TBS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពខាងលើបានឲ្យដឹងថា BTS នឹងសម្ដែងក្នុងព្រឹត្តិការណ៍ ​ប្រគល់​ពាន​របស់​ជប៉ុន​មួយនេះ​ នៅថ្ងៃ​ទី ៣០ ខែធ្នូ ខាងមុខនេះ។​ ពួកគេលើកយកបទ​ Dynamite និង Life Goes On ​ដែលជាវីដេអូថតទុក ពីប្រទេសកូរ៉េ មកសម្ដែងក្នុងកម្មវិធីនេះ។

 BTS

ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា ការសម្ដែងនេះនឹងមានវត្តមានសមាជិក BTS តែ ៦ នាក់ប៉ុណ្ណោះ​ ព្រោះ Suga ត្រូវផ្អាក​ចេញ​សកម្មភាព​ ដើម្បីសម្រាកព្យាបាលរបួស​ស្មារបស់លោក៕

សូមអបអរ BTS ចំពោះជោគជ័យថ្មីមួយនេះ!

 BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]