កាណាដា៖ ថ្មីៗនេះ គេសង្កេតឃើញថា ខណៈពេល បុណ្យណូអែលជិតមក Camilla Cabello បណ្តើរ Shawn Mendes នៅតាមដងផ្លូវមួយ នៃខេត្ត Ontario នៅក្នុងប្រទេសកាណាដា ដែលជាស្រុកកំណើតរបស់ខាងប្រុសផងដែរ។
ដោយឡែក គូស្នេហ៍មួយគូនេះ បានបណ្តើរគ្នាយ៉ាងស្អិតរមួតខ្លាំង ជាមួយនឹងទឹកមុខញញឺមដោយក្តីរីករាយសប្បាយចិត្តនិង ស្លៀកសម្លៀកបំពាក់ឈុតអាវក្រាស់ៗសម្រាប់ខែរងារដូចៗគ្នា ដោយមើលទៅពិតជាមានសេខក្តីសុខខ្លាំង ខណៈពេលដែលបានមកត្រឡប់មកចំណាយពេលនៅក្បែរគ្នាវិញបែបនេះ ប៉ុន្តែមើលទៅទឹក Camilla Cabello វិញហាក់បីដូចជារាងស្លេកស្លាំងបន្តិច ចំណែកជុំរង្វង់ភ្នែកដូចជារាងខ្មៅនិង រាងរូងចូលក្នុងបន្តិច ហាក់បីដូចជាមិនស្រួលខ្លួននិង មិនបានគេងគ្រប់គ្រាន់អញ្ចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរអំពីការស្នេហារវាងអ្នកទាំងពីរផងដែរ ដែលនៅតែអាចរក្សាបានទោះបីជាមានរឿងរកាំរកូសនឺងគ្នាយ៉ាងណាក្តី ក្រៅពីនេះពួកគេក៏បង្ហាញពីក្តីបារម្ភចំពោះ Camilla Cabello ដែរដែលមើលទៅមានសភាពស្លេកស្លាំងខ្លះៗដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]