បារំាង៖ ក្រុមហ៊ុនបារាំង Carmat SA បានសម្រេចនូវរបកគំហើញផ្នែកវេជ្ជសាស្រ្ត ដោយបានបង្កើតបេះដូងសិប្បនិម្មិតដំបូងគេដែលមិនធ្លាប់មាន និងទទួលបានការយល់ព្រមឱ្យដាក់លក់ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ1993 ហើយការស្រាវជ្រាវនិងការអភិវឌ្ឍត្រូវបានដឹកនាំដោយក្រុមហ៊ុនមីស៊ីល Matra ដែលបន្ទាប់មកបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនផលិតយន្តហោះ Airbus ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Carmat។ Carmat បានចាប់ផ្តើមដំណើរការដើម្បីទទួលបាន CE Mark របស់អឺរ៉ុបដែលវាស្មើនឹងការយល់ព្រមពី FDA តាំងពី10ឆ្នាំមុនមកម្ល៉េះ ហើយវាទើបតែត្រូវបានផ្តល់ឱ្យនៅសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាពេលបច្ចុប្បន្ន ឧបករណ៍នេះវាគ្រាន់តែជាស្ពានសម្រាប់ការវះកាត់ប្តូរបេះដូងសម្រាប់មនុស្សដែលមានបញ្ហាខ្សោយបេះដូងធ្ងន់ធ្ងរ ហើយមិនអាចយកទៅជំនួសបេះដូងជាអចិន្ត្រៃយ៍បានទេ។
លើសពីនេះទៅទៀត ឧបករណ៍នេះអាចបម្រើដល់អាយុជីវិតមនុស្សជាច្រើនដែលមានជំងឺខ្សោយបេះដូងដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបានទៀត។ មានមនុស្សរាប់លាននាក់ដែលស្ថិតក្នុងស្ថានភាពលំបាកនេះច្រើនជាងអ្នកបរិច្ចាគបេះដូង ជាលទ្ធផលមនុស្សរាប់លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដើម្បីរង់ចាំការប្តូរបេះដូង ជាហេតុដែលបេះដូងសិប្បនិម្មិតនេះអាចជួយអូសបន្លាយអាយុជីវិតពួកគេឱ្យយូរបាន។
នាយកប្រតិបត្តិក្រុមហ៊ុន Carmat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការយកបាន CE Mark ក្នុងរយៈពេល10ឆ្នាំគឺជាកំណត់ត្រាមួយ។ ពួកគេនឹងត្រូវធ្វើការជាមួយក្រុមវេជ្ជបណ្ឌិត និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដើម្បីផ្តល់ការព្យាបាល ហើយនឹងស្វែងរកអ្នកជំងឺ។ ដំណាក់កាលការផលិតនឹងក្លាយជាដំណាក់កាលដ៏ពិសេសមួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]