កូរ៉េខាងត្បូង៖ ថ្មីៗនេះសមាជិក Rosé នៃក្រុម BLACKPINK បានយកសុនខមួយក្បាល ដែលគេបានបោះបង់ចោល យកមកចិញ្ចឹមបន្ត មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានបង្កើតគណនី Instagram មួយសម្រាប់វាផងដែរ។

ទន្ទឹមនឹងនេះដែរ សុនខមួយនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន ជាពិសេស ហ្វេនៗរបស់ ក្រុមចម្រៀង ស្រី BLACKPINK ផ្ទាល់តែម្តង រហូតបានទាក់ទាញ អ្នកចុច Follow រាប់សែននាក់ ក្នុងរយៈពេលខ្លី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ពីសត្វដែលគេបោះបង់ចោល បានក្លាយជាសត្វចិញ្ចឹមដ៏មានសំណាង ធ្វើឲ្យអ្នកលេងអ៉ីនធើណែតភ្ញាក់ផ្អើលជាខ្លាំង ពីជីវិតស៊ីវិល័យរបស់វា ដែលតារាស្រីបានបង្ហោះជារឿយៗ លើបណ្តាញសង្គម Instagram។

យ៉ាងណាមិញ ជាថ្មីម្តងទៀត ក្នុងថ្ងៃបុណ្យណូអែលនេះ សុនកមួយក្បាលនេះ បានទទួលអំណោយដ៏អស្ចារ្យ ក៏ដូចជាពាក្យជូនពរពីលោក Anthony Vaccarello ដែលជាថ្នាក់ដឹងនាំរបស់ប្រ៊េន Saint Laurent ដែលតម្លៃនៃអំណោយទាំងនេះបានធ្វើឱ្យអ្នកលេងអ៊ីនធើណែត ស្រឡាំងកាំងចំហរមាត់តែម្តង។

ក្នុងនោះផងដែរ យោងទៅតាមរូបភាព សត្វចិញ្ចឹមរបស់ Rosé មួយនេះ​ទទួលបានកាដូ ជាកាបូបយួរដាក់សត្វ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងទទួលបានចានដាក់ចំណី រហូតដល់ទៅពីរ ដែលជាប៊្រេនដ៏ល្បីមួយនេះ។

អ្វីដែលពិសេស តម្លៃសរុបនៃអំណោយទាំងនេះ បានធ្វើឱ្យមនុស្សស្រឡាំងកាំង និងលាន់មាត់ថា វាពិតជាមានសំណាងណាស់ គ្រាន់តែកាបូបយួររបស់វា ​មានតម្លៃរហូតដល់ ៣,២៣០ ដុល្លារ ចំណែកឯចានដាក់ចំណីមានតម្លៃរហូតដល់ ៦៩០ ដុល្លារឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Rosé
ពាក្យជូនពរ ពីថ្នាក់ដឹកនាំប៊្រេន Saint Laurent
Hank កូនសុនខរបស់ Rosé
Hank កូនសុនខរបស់ Rosé និងកាដូ
តម្លៃកាដូ របស់ Hank

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]