ភ្នំពេញ៖ ថ្មីៗនេះ យើងឃើញមានការបែកធ្លាយទូរស័ព្ទវៃឆ្លាតជំនាន់ថ្មី ដែលស្ថិតក្នុងត្រកូល Reno5 ស៊េរីរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ នេះបើយោងតាមវេបសាយបរទេសមួយចំនួនបានចេញផ្សាយ។ហើយបើក្រឡេកទៅមើលប្រទេសចិន គឺបានសម្ពោធនូវស្មាតហ្វូនត្រកូល Reno ម៉ូដែលចុងក្រោយ OPPO Reno5 នេះយ៉ាងសុះសាយពេញប្រទេសតែម្តង។

ក្នុងនោះបណ្តាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌូនេស៊ី ភីលីពីន ថៃ វៀតណាម និងបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ក៏នឹងបញ្ចេញនូវស្មាតហ្វូននេះ ក្នុងពេលឆាប់ៗផងដែរ។ បើតាមលេចឮដំណឹងម្នាក់ៗកំពុងទន្ទឹមរង់ចាំអ៊ុតមើល OPPO Reno5 សឹងតែមើលគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ OPPO Reno5 នឹងអាប់ដេត AI Camera 2.0 លើសពីការរំពឹងទុករបស់អ្នកទាំងអស់គ្នាហ្មង៎។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Reno5

តើអ្វីទៅជា AI Camera 2.0? តើនេះជាមុខងារថ្មីដែលគេបំពាក់មកជាមួយនឹងកាមេរ៉ា ឬក៏ជាកាមេរ៉ាថ្មី? គ្រប់គ្នាសុទ្ធតែបានដឹងហើយថាកាលពីស្មាតហ្វូន OPPO Reno4 គឺបំពាក់មក AI Camera ជំនាន់ទី1 ជាមួយមុខងារថតរូប ថតវីដេអូថ្មីៗ ទំនើបៗដូចជា ​AI Color Portrait, Monochrome Video, Night Flare Portrait ព្រមទាំងមុខងារជាច្រើនទៀត។

AI Camera 2.0
AI Camera 2.0
AI Camera 2.0

ងាកទៅក្រោយបន្តិច​ រហូតមកដល់ពេលនេះ OPPO បានបញ្ចេញស្មាតហ្វូនត្រកូល F ឬ Reno ជាច្រើនម៉ូដែលដូចជា F1, F1s, F3, F3 Plus, F5, F7, F9, F11 Pro, Reno 2 F, Reno3, Reno 3 Pro និង Reno4។ ហើយគ្រប់ពេលដែលក្រុមហ៊ុនប្រកាសចេញទូរស័ព្ទត្រកូលនេះម្តងៗដឹងតែផ្អើល និងផ្ទុះការពេញនិយមខ្លាំងអស់ទីផ្សារស្មាតហ្វូនស្ទើរតែគ្រប់ទិសទី។

ទាំងនេះក៏ព្រោះតែស្មាតហ្វូនកម្រិតកណ្តាល ឬកម្រិតថវិកានេះ​ល្បីរន្ទឺខ្លាំងដោយសារ Reno ស៊េរីតែងតែមានគំនិតឌីហ្សាញរូបរាងប្រណិតៗ មុខងារបច្ចេកវិទ្យាទំនើបៗ ព្រមទាំងគុណសម្បត្តិផ្សេងៗទៀតជាច្រើន។ ពិសេស Reno ស៊េរីជាស្មាតហ្វូនពូកែខាងថតរូបស្អាតៗដោយមិនចាំបាច់ Edit ឬកែកុនច្រើនដងច្រើនសាឡើយ។

AI Camera 2.0
AI Camera 2.0
AI Camera 2.0
AI Camera 2.0

ជាងនេះទៅទៀត សម័យនេះគេចូលចិត្តថតរូបស្អាតៗ ប្លែកៗ លេចធ្លោ ដើម្បីបន្ស៊ីគ្នាជាមួយទេសភាព និងផ្ទៃខាងក្រោយ។ អ៊ីចឹងសម្រាប់ត្រកូល OPPO Reno ស៊េរីបន្ទាប់គឺបានអាប់ដេតមកជាមួយ AI Camera ជំនាន់ថ្មី 2.0 ដែលមានមុខងារ AI Mixed Portrait ដ៏ពេញនិយមខ្លាំង តម្រូវតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់​ ក៏ដូចជាអ្នកដែលនិយមថតនាពេលបច្ចុប្បន្ននេះតែម្តង។

ជាក់ស្តែងអំឡុងពេលបុណ្យណូអែល (Christmas) នេះអ៊ីចឹង ភាគច្រើនមនុស្សចូលចិត្តថតរូប និងថតវីដេអូស្អាតៗជាមួយដើមគ្រីស្មាស (Christmas tree) ឬថតជាមួយតុក្កតាសាន់តាក្លូស (Santa Claus) ដើម្បីឲ្យខ្លួនឯងកាន់តែលេចធ្លោ និងបន្ស៊ីគ្នាជាមួយផ្ទៃខាងក្រោយ ឬ Background៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]