ភ្នំពេញ៖ កាលពីថ្មីៗនេះ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេ បានជាប់ជាជម្រើសរបស់ជាក្រុមហ៊ុន《Fast Company》ដែលជាសារព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ល្បីនៅអាមេរិក ដោយជាប់ជា “ក្រុមហ៊ុនកំពូលទាំង50 ដែលមានគំនិតច្នៃប្រឌិតល្អ បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ2020”។ ដោយ realme ទើបបង្កើតឡើងក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ដោយផ្អែកទៅលើសមត្ថភាពខ្ពស់ ការរចនាពេញនិយមដែលបានបង្កើតឡើងរវាងអ្នកប្រើប្រាស់វ័យក្មេង បានជាប់ក្នុងចំណាត់ថ្នាក់ទី7 ជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនជាងគេរហូតដល់ 50 លានគ្រឿងត្រឹមរយៈពេល 9 ត្រីមាស ក្លាយជាម៉ាកស្មាតហ្វូនលេខមួយក្នុងពិភពលោកដែលមានការរីកចម្រើនលឿន និងក្លាយជាម៉ាកស្មាតហ្វូនពេញនិយមមួយ។ រីឯយុទ្ធសាស្ត្រ “ស្មាតហ្វូន+AIoT” អាចនឹងបង្កើតបានជាការរស់នៅបែបឆ្លាតវៃដល់យុវវ័យជុំវិញពិភពលោក។ សម្រាប់លទ្ធផលនេះដែរ មានន័យថា realme នៅក្នុងមួយឆ្នាំកន្លងទៅនេះបានអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានទទួលស្គាល់ដោយស្ថានប័នពាណិជ្ជកម្មអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស《Fast Company》គឺជាសារព័ត៌មានមួយដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោមសារព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលល្បីៗទាំង3 រួមមាន《Fortune》និង《Business Weekly》និងជាសារព័ត៌មានមួយដែលផ្តោតលើការការច្នៃប្រឌិត និងការបង្កើតថ្មី។ ចាប់ពីឆ្នាំ២០១៤《Fast Company》 ដែលតំណាងអោយក្រុមហ៊ុន នៃការបង្កើតថ្មីជុំវិញពិភពលោក ដោយជាប់ជា “Best Innovative Company: MIC” ហើយចូលទៅក្នុងប្រទេសចិន ប្តេជ្ញាចិត្តក្នុងការស្វែងរកការប្រគួតប្រជែងថ្មី និងតម្លៃវិនិយោគ ដែលប្រកបដោយភាពច្នៃប្រឌិតនៅប្រទេសចិន។ ដោយសារតែកម្មសិទ្ធិ និងតម្លៃនៃឯកសារយោង ទើបបញ្ជីនេះត្រូវបានគេទទួលស្គាល់ហើយជាតម្លៃនៃអាជីវកម្មនិងការវិនិយោគ។
មុននេះដែរសហគ្រាសល្បីៗជាច្រើននៅប្រទេសចិនដូចជា Tencent, DJI និង Alibaba ជាដើមសុទ្ធតែធ្លាប់បានជាប់ជម្រើសពីមុននៅក្នុងឆ្នាំ ២០២០ ដែលមានការរាតត្បាតជម្ញឺឆ្លង និងសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងមានការធ្លាក់ចុះខ្លាំងនោះ《Fast Company》លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសក៏ខុសគ្នាដែរនៅពេលនេះ។ វាមិនត្រឹមតែអាចបន្តរីកចម្រើនក្នុងពេលល្អប៉ុណ្ណោះទេ តែថែមទាំងរក្សា យូរអង្វែង និងរឹងមាំក្នុងការអនុវត្តភាព “ការច្នៃប្រឌិត” ក្នុងន័យមួយផ្សេងទៀតពោលគឺ សម្របខ្លួនទៅនឹងស្ថានភាព និងផ្លាស់ប្តូរ ជាមួយភាពល្អប្រសើរ។ រីឯ realme ក្នុងនាមជាម៉ាកវ័យក្មេងមួយ ដែលគោរពតាមស្មារតីនៃម៉ាកផលិតផល “ហ៊ានឆ្ពោះទៅមុខ” បន្តរីកចម្រើនលូតលាស់ ក្លាយជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនបំផុតរហូតដល់ ៥០លានគ្រឿងជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនពេញនិយមមួយ។
លោក Sky Li ដែលជា CEO និងជាអ្នកបង្កើត realme បានបង្ហាញថា៖
ការតាំងចិត្តរបស់ realme គឺផ្តល់នូវស្មាតហ្វូននិងផលិតផល AIoT ដែលមានរួមទាំងគុណភាពខ្ពស់ និងការរចនាទាន់សម័យបញ្ចូលគ្នាដល់អ្នកប្រើប្រាស់វ័យក្មេងរាល់ផលិតផលនីមួយៗរបស់ realme មិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា។
ឧទាហរណ៍ដូចជាការផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿន realme បានសម្រេចនូវការយកបច្ចេកវិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយយកបច្ចេកវិទ្យាសាកលឿន 65W បំពាក់ទៅលើម៉ូឌែល Q2 Series ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន។ ជាមួយគ្នានេះដែរ realme គឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G ដំបូងគេនៅក្នុងវិស័យស្មាតហ្វូន ថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន។ realme ប្តេជ្ញានឹងធ្វើអោយអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុត ហើយនេះគឺជាស្មារតី “ហ៊ានឆ្ពោះទៅមុខ” របស់ realme ជាមួយគ្នានេះដែរ ក៏ជាបេសកកម្មរបស់ realme ផងដែរ។
realme ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផលដែលមានការរចនាពេញនិយមជាច្រើនម៉ូឌែលដូចជា Master Edition ដែលមានការសហការជាមួយលោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោក ដែលមើលទៅប្លែកពីគេ និងរួមបញ្ចូលជាមួយនឹងការរចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើអោយយុវវ័យអាចទទួលបានបទពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពស្អាតនិងការរចនាទាន់សម័យ។
ការរចនានៃ “LOGO Design” របស់ realme បានវាយបំបែកនូវការរចនាខាងក្រៅបែបប្រពៃណីពីមុន អាចបំពេញនូវតម្រូវការរបស់អតិថិជនវ័យក្មេងដែលហ៊ានលេងហ៊ានក្លាយជាខ្លួនឯង។ realme X7 series dazzling color "C color" រួមបញ្ចូលគ្នាជាមួយនឹងការរចនា “DARE TO LEAP” នៅផ្នែកខាងក្រោយនៃស្មាតហ្វូន និងស្មារតី “ហ៊ាន” នៃម៉ាកផលិតផល គឺជាការគាំទ្រ និងការគោរពមួយដែលហ៊ានបង្ហាញពីខ្លួនឯងទៅយុវវ័យ ធ្វើអោយពេលអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូន មានអារម្មណ៍ថាវាមិនមែនត្រឹមតែជាម៉ាសុីនមួយនោះទេ វាគឺជាផលិតផលមួយដែលមានភាពទាន់សម័យ ដែលសម្រាប់ផ្នែករចនាថ្វីដៃ realme នៅតែបន្តស្វែងរកបន្តទៀត នំាមុខគេក្នុងការប្រើប្រាស់ សមាសធាតុដែលមិនប៉ះពាល់បិរស្ថាន (environmentally-friendly) ហើយវាត្រូវបានប្រើប្រាស់តែលើទូរសព្ទលំដាប់កំពូលតែប៉ុណ្ណោះដូចជា realme Q2 Pro។
បង្ហាញចេញនូវស្មារតីម៉ាកផលិតផលរបស់realmeដែល “ហ៊ានឆ្ពោះទៅមុខ” និង “ហ៊ានបង្កើតថ្មី”។
ដោយមានការរចនា លេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់។
បច្ចុប្បន្ននេះ realme ទើបបង្កើតបានរយៈពេល២ឆ្នាំ ក៏បានចូលទៅក្នុង៥ទ្វីបធំៗនិងទីផ្សារចំនួន61 និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី៥នៅក្នុងទីផ្សារចំនួន13 នៅជុំវិញពិភពលោក។ ហើយ realme បានជាប់ក្នុងលំដាប់កំពូលទី4នៅក្នុងទីផ្សារជាច្រើននៅ អាសុីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ រីឯទីផ្សារក្នុងស្រុកវិញ នៅក្នុងកម្មវិធីថ្ងៃទី11.11 ដែលទើបកន្លងទៅនេះ realme បានជាប់ជាម៉ាកស្មាតហ្វូនលំដាប់កំពូលទី5 ហើយនៅកម្មវិធីថ្ងៃទី12.12 ក៏បានទទួលនូវលទ្ធផលដ៏គួរអោយកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាក Android ស្មាតហ្វូនលំដាប់កំពូលទី3 បន្តរីកចម្រើនផ្ទុយនឹងនិន្នាការ ទទួលបាននូវពានរង្វាន់.《2020 Emerging Brand》 និង《2020 products affecting the future Great100》ជាបន្តបន្ទាប់។
នៅក្នុងការជួបប្រទះជាមួយនឹងការប្រគួតប្រជែងកម្រិតខ្ពស់និងសម្ពាធជាខ្លាំង realme នៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតី “ហ៊ាន” ហ៊ានឆ្ពោះទៅមុខ បន្តច្នៃប្រឌិតនូវរបស់ថ្មី នាំមកនូវភាពភ្ញាក់ផ្អើលដល់យុវវ័យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]