អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យរដ្ឋ Oregon បានកំណត់អត្តសញ្ញាណអំបូរពូជផ្កាថ្មីមួយ ដែលជាប្រភេទផ្កាឈ្មោលដែលបានកកជាប់នៅក្នុងត្បូងពណ៌លឿងមួយ។ វាស្ថិតនៅក្នុងព្រៃ ដែលមានអាយុកាល១០០លានឆ្នាំមុន។ ផ្កាឈ្មោលនេះមានទំហំតូចប្រហែលមុខកាត់២មីលីម៉ែត្រ ប៉ុន្តែវាមានទងលំអងផ្កាឈ្មោលប្រហែល៥០ ដែលរាងដូចគូទខ្យង ដោយមានថង់លំអងបះទៅខាងលើ។
ក្រុមអ្នកជំនាញបានប្រើប្រាស់ទម្រង់ជីវិតសត្វនិងរុក្ខជាតិដែលបានជាប់នៅក្នុងត្បូងពណ៌លឿង ដើម្បីសិក្សាបន្ថែមអំពីជីវវិទ្យានិងបរិស្ថានវិទ្យាកាលពីអតីតកាល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋ Oregon និងក្រសួងកសិកម្មអាមេរិកបានដាក់ឈ្មោះឲ្យផ្កានេះថា Valviloculus pleristaminis។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្កានេះបានស្ថិតនៅក្នុងត្បូងពណ៌លឿង នៅលើទ្វីបយក្សបុរាណ Gondwana ក្នុងសម័យកាលនៅពេលទ្វីបនៅជាប់គ្នាៗ ហើយរសាត់តាមផ្លាកទ្វីបទំហំ៦,៤៣៧គីឡូម៉ែត ឆ្លងកាត់មហាសមុទ្រពីទ្វីបអូសេអានីទៅកាន់អាស៊ីអាគ្នេយ៍។
ភូគព្ភវិទូបាននិងកំពុងជជែកដេញដោលគ្នា នៅពេលដែលតំបន់ដីត្រូវបានរសាត់ដាច់ចេញពីគ្នា ដែលភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាត្រូវកាត់ចេញពីទ្វីប Gondwana។ អ្នកខ្លះជឿថា វាបានកើតឡើងកាលពី២០០លានឆ្នាំមុន ហើយអ្នកខ្លះទៀតបានអះអាងថា វាបានកើតឡើងតាំងពី៥០០លានឆ្នាំមុន។
ចំនួនប្រភេទផ្កាជាច្រើនត្រូវបានរកឃើញ នៅក្នុងត្បូងពណ៌លឿងនៃប្រទេសមីយ៉ាន់ម៉ា ហើយភាគច្រើនត្រូវបានចងក្រងដោយក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក។ ដោយប្រភេទផ្កាទើបតែរកឃើញនេះត្រូវបានវិវត្តនិងបំលាស់ប្ដូរប្រហែល១០០លានឆ្នាំមុន ម្ដុំខាងលិចប្រទេសមីយ៉ាន់ម៉ាមិនអាចផ្ដាច់ចេញពីទ្វីប Gondwana មុននោះទេ ដែលយឺតជាងកាលបរិច្ឆេទ ដែលត្រូវបានស្នើដោយក្រុមភូគព្ភវិទូ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]