បរទេស៖ ទីបំផុត Neverland ដែលជាកេរ្តិ៍ផ្ទះវីឡារបស់ Michael Jackson កាលនៅរស់រាន្តមានជីវិត ត្រូវមហាសេដ្ឋីលោក Ron Burkle ត្រូវបានទិញយកទ្រព្យសម្បត្តិដ៏ល្បីមួយនេះ ក្នុងតម្លៃ ២២ លានដុល្លារដែលជាតម្លៃទាបជាងតម្លៃដំបូង ៨០ លានដុល្លារ។
ជាក់ស្តែងផ្ទះរបស់ស្តេចចម្រៀងប៉ុបរូបនេះ មានការដេគ័រ ក៏ដូចជា រចនាម៉ូត ដូចក្នុងរឿងប្រលោមលោក Peter Pan ដោយក្នុងនោះ មានសួនកម្សាន្តបែបរឿងនិទាន ផ្លូវរថភ្លើងបែបអច្ឆរិយៈ សួនសត្វចិញ្ចឹមយ៉ាងធំទូលាយ ជាពិសេសសួនផ្កាដ៏ធំលាយសន្លឹកក្នុងទីធ្លាផ្ទះ ដ៏មានតម្លៃមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទ្រព្យសម្បត្តិដ៏មានតម្លៃនេះ វាមានតម្លៃរហូតទៅដល់ ១០០ លានដុល្លារ កាលពីឆ្នាំ ២០១៥ តែនៅក្នុងឆ្នាំ ២០១៧ តម្លៃរបស់វា បានបន្តធ្លាក់នៅ ៦៧ លានដុល្លារ ទៀតសោត វានៅសល់ត្រឹមតែ ៣១ លានដុល្លារក្នុងឆ្នាំ ២០១៩ ។
គួរបញ្ជាក់ផងដែរថា លោក Burkle ជាសហស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ Yucaipa Companies និងជាសហម្ចាស់ក្រុមហ៊ុន Soho House បានកាន់កាប់ទីធ្លាដ៏ធំសម្បើម ដែលមានទំហំ ២.៧០០ ហិចតាដែលបានសាងសង់នឹងវិមានដែលមានទំហំ ១២.០០០ ហ្វីតការ៉េ ដែលមានទីតាំងស្ថិតនៅទីក្រុង Los Olivos៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]