អាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលខ្លាំងមែនទែន ទៅដល់ដំណើរការរាងកាយ និងទ្រទ្រង់ដល់សុខភាពយើង។ គ្នាយើងគ្រប់គ្នាច្បាស់ជាដឹងហើយថា អាហារដែលល្អសម្រាប់សុខភាពយើងមានតែបន្លែ ផ្លែឈើ សាច់ធម្មជាតិយើង ដែលញ៉ាំហើយមិនប៉ះពាល់ ប៉ុន្តែដោយសារតែឥឡូវ សម្បូរដោយអាហារប្លែក ឆ្ងាញ់ៗច្រើនមុខ យើងចេះឃ្លានញ៉ាំមិនគិតដល់សុខភាព។ មិនត្រឹមតែសុខភាពទេ បើយើងញ៉ាំអាហារប៉ុន្មានខាងក្រោមនេះច្រើន សុខភាពក៏មិនល្អ មុខវិញក៏ឆាប់ចាស់ជាងអាយុយើងទៀត។
១. អាហារមានជាតិស្ករ និងប្រៃខ្ពស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាតិស្ករធ្វើឲ្យយើងងាយឡើងគីឡូ បង្កើតស្នាមជ្រួញ ធ្វើឲ្យស្បែកយើងយារធ្លាក់ និងអាចប៉ះពាល់ទៅដល់សុខភាពទូទៅយើង។ ជាតិស្ករដែលយើងញ៉ាំច្រើនពេកនោះ អាចទៅបំផ្លាញប្រូតេអ៊ីន និងសារធាតុ លីពីត (lipids) នៅក្នុងរាងកាយរបស់យើង ធ្វើឲ្យការផលិត collagen មិនល្អ និងកាន់តែជួយឲ្យស្នាមជ្រីវជ្រួញកើតឡើង។
អាហារដូច pepperoni pizza នំដំឡូងកញ្ចប់ cheese ជាដើម មានផ្ទុកជាតិប្រៃខ្ពស់ ជាហេតុបណ្ដាលឲ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យមើលទៅដូចហើម។ មិនតែប៉ុណ្ណោះ វាក៏បណ្ដាលឲ្យជាលិការួញ បង្កើតបញ្ហាស្បែកជ្រួញកើតឡើង។
២. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
កាហ្វេអ៊ីន ច្រោះជាតិទឹកនៅក្នុងខ្លួនយើង ធ្វើឲ្យរាងកាយយើងឆាប់ខ្សោះជាតិទឹក និងគ្មានសំណើម។ ដូចនេះហើយ វាធ្វើឲ្យស្បែកយើងស្ងួត និងពុកផុយ។
៣. សាច់កែច្នៃ
ពពួកសាច់កែច្នៃដូច ប្រហិត ឬសាច់ក្រក សុទ្ធតែមានផ្ទុកសារធាតុ sulfites និងសារធាតុផ្សេងៗ ដើម្បីរក្សាវាទុកឲ្យបានយូរ។ ហើយសារធាតុទាំងនោះ អាចបណ្ដាលឲ្យមានការរលាកនៅលើស្បែកយើង ធ្វើឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ និងពន្លឿនភាពចាស់វ័យ។
៤. ផឹកស្រាច្រើន
ជាតិអាល់កុល អាចបណ្ដាលឲ្យមានបញ្ហាច្រើនទៅដល់ស្បែក ដូចជា ឡើងក្រហម ហើម បាត់បង់ជាតិ collagen និងបង្កើតស្នាមជ្រីវជ្រួញ។ ជាតិអាល់កុល បំផ្លាញសារធាតុចិញ្ចឹមក្នុងខ្លួន ធ្វើឲ្យខ្សោះជាតិទឹក និងប៉ះពាល់ទៅដល់កម្រិតនៃវីតាមីន A បញ្ហាអស់នេះ ជះឥទ្ធិពលខ្លាំងទៅដល់ស្នាមជ្រួញ។
៥. សាច់ខ្លោច
កម្ទេចខ្មៅៗនៅលើសាច់ខ្លោច អាចមានផ្ទុកអ៊ីដ្រូកាបូនរលាក ដែលធ្វើឲ្យរាងកាយយើងងាយរលាក។ វាអាចបំផ្លាញដល់សារធាតុសំខាន់ៗសម្រាប់ស្បែកដូចជា collagen ដែលបណ្ដាលឲ្យពន្លឿនភាពចាស់វ័យ ធ្វើឲ្យយើងមើលទៅចាស់ជាងអាយុ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]