ការសិក្សាបានរកឃើញថាការមានវីតាមីនD ក្នុងខ្លួនទាបអាចធ្វើឲ្យមនុស្សយើងប្រឈមនឹងកើតមានជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ដោយថាវីតាមីនD បានដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំងប្រឆាំងការឆ្លងរោគនៅប្រព័ន្ធផ្លូវដង្ហើម។
វីតាមីនD ជួយឲ្យរាងកាយយើងស្រូបជាតិកាល់ស្យូមបានល្អ ជួយឆ្អឹងរឹងមាំ។ ប៉ុន្តែយើងអាចរកវីតាមីនD ពីអាហារធម្មជាតិបានតិចតួចប៉ុណ្ណោះ ហើយវីតាមីននេះយើងឃើញមាននៅក្នុងទឹកដោះគោ ឬអាហារបំប៉នមួយចំនួន។ យ៉ាងណា រាងកាយយើងអាចផលិតវីតាមីនD ដោយការត្រូវពន្លឺថ្ងៃ ប៉ុន្តែថានៅរដូវរងាប្រទេសខ្លះអាចមានពន្លឺថ្ងៃមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យរាងកាយមិនអាចផលិតវីតាមីនD បានគ្រប់គ្រាន់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងបរិមាណវិតាមីនD ទាប និងហានិភ័យកើតជំងឺផ្លូវដង្ហើម។ ការសិក្សាបញ្ជាក់ថា អ្នកខ្វះវីតាមីនD មានឱកាសកើតជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំខ្ពស់ជាងអ្នកមានវីតាមីនDក្នុងខ្លួនគ្រប់គ្រាន់។
ក្រៅពីវីតាមីនD វីតាមីន A និងE ក៏មានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងប្រឆាំងនឹងជំងឺប្រព័ន្ធផ្លូវដង្ហើមដូចជាផ្ដាសាយនេះដែរ។ ទោះបីជាការសិក្សាមិនអាចបញ្ជាក់បានថាវីតាមីន A និង E អាចជួយការពារយើងមិនឲ្យកើតជំងឺផ្ដាសាយក៏ពិតមែន តែថាអ្នកដែលមានវីតាមីនទាំងនេះទាបគឺប្រឈមនឹងកើតជំងឺផ្ដាសាយខ្ពស់។
វីតាមីនទាំងនេះ យើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជាថ្លើមសត្វ ទឹកដោះគោ ការ៉ុត បន្លែបៃតង ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]