កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ការរីកចម្រើននៃវិស័យ Kpop មួយនេះកាន់តែមានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក ដែលជាហេតុធ្វើឲ្យមានការ Debut ក្រុមចម្រៀងថ្មីៗ ជារៀងរាល់ឆ្នាំ។

ជាក់ស្ដែង បើក្រឡេកទៅមើលក្រុមចម្រៀងថ្មីៗ ទាំងនេះវិញ ថ្វីត្បិតតែពួកគេទើបតែបង្ហាញខ្លួនក្នុងឆ្នាំ ២០២០ នេះក្ដី ប៉ុន្ដែក្រុមចម្រៀង Kpop Girls Group និង Kpop Boys Group ទាំងនេះ ធ្វើឲ្យបណ្តាហ្វេនៗទទួលស្គាល់មិនអាចប្រកែកបាន ថាពួកគេមានទេពកោសល្យដ៏អស្ចារ្យប៉ុណ្ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រៅពីសមត្ថភាពច្រៀង រាំ រ៉េប និងសម្ដែង រូបសម្បត្តិរបស់ពួកគេក៏មានភាពទាក់ទាញមិនអន់ដែរ   ជាពិសេសមាននិស្ស័យរួសរាយរាក់ទាក់ទៀត ទើបធ្វើឲ្យក្រុម Kpops ជំនាន់ថ្មីទាំងនេះទទួលបានប្រជាប្រិយភាព         គួរឲ្យកត់សម្គាល់។

មួយវិញទៀត យើងក៏សង្កេតឃើញថា បទចម្រៀងរបស់ពួកគេ ក្នុងបណ្ដាញ YouTube ក៏ទទួលបានអត្រាអ្នកចូលមើលកើនឡើងខ្លាំង ហាក់មិនគួរឲ្យជឿទៀតផង៕

តោះចង់ដឹងថា តើក្រុម Kpop ណាខ្លះទើប Debut តែទទួលបានជោគជ័យខ្លាំង?

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

១. aespa Debut នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០

aespa

២. Secret Number Debut នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២០

Secret Number

៣. TREASURE Debut នៅថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២០

 TREASURE

៤. ENHYPEN Debut នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ​ ២០២០

ENHYPEN

៥. BAE173 Debut នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០

 BAE173

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]