ថៃ ៖ ជាការពិតណាស់ នៅក្នុងបទសម្ភាសន៍មួយរបស់តួឯករូបសង្ហា Kem Hussawee ធ្វើឲ្យហ្វេនៗរំភើបមិនតិចទេ ព្រោះតារាប្រុសរូបនេះ បាននិយាយថា លោកបានទៅថតកម្មវិធីឲ្យស្ថាននីយ៍ទូរទស្សន៍មួយជាមួយ Mookda ហើយនេះក៏ជាលើកដំបូងដែល​​លោកបានទៅដល់ផ្ទះរបស់នាងស្ថិតក្នុងខេត្ដ Ranong ។

 Kem Hussawee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះនៅក្នុងពេលសម្ពោធរឿងថ្មីរបស់ Mookda តួឯកស្រីរូបនេះនាងក៏បានទម្លាយប្រាប់គ្មានសល់ ទាក់ទងនឹងសកម្មភាពរបស់ Kem ពេលទៅដល់ផ្ទះរបស់នាងលើកដំបូង កាលពីខែមុន។

Mookda

ជាក់ស្ដែង Mookda បាននិយាយថា Kem លោកពិតជាពេញចិត្តទិដ្ឋភាពផ្ទះឈើ បែបធម្មជាតិនោះមែនទែន ព្រោះលោកស្រលាញ់ និងចូលចិត្តធម្មជាតិ ហើយ Kem ក៏បានប្រាប់នាងថា បើមានឱកាស លោកពិតជាចង់ទៅទីនោះម្តងទៀត។

 Mookda

កំឡុងពេលនោះ អ្នកសារព័ត៌មានបានសួរ ទៅកាន់តារាស្រីរូបនេះថា តើ Mookda គិតយ៉ាងណា បើសិនជា Kem ចង់អញ្ជើញនាង ឲ្យទៅផ្ទះរបស់លោកវិញ? ភ្លាមនោះ Mookda ក៏បានឆ្លើយថា បើមានឱកាសនាងនឹងទៅលេងផ្ទះកំណើតរបស់ Kem នៅខេត្ត Bueng Kan វិញម្ដង៕

Mookda Narinrak និង Kem Hussawee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]