ភ្នំពេញ៖ Tiger មានមោទនភាពក្នុងការរៀបចំការប្រគំតន្រ្តីឆ្លងឆ្នាំសកល Tiger New Year’s Eve ដ៏ធំមហាសាល ដែលនឹងត្រូវផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងលើប្រព័ន្ធអនឡាញ ជាមួយនឹងការនាំយកនូវវត្តមាន កំពូលតារាចម្រៀង និងឌីជេល្បីៗ ដើម្បីមករួមគ្នាប្រគំនិងផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ព្រឹត្តិការណ៍ដ៏ធំដែលមិនអាចរំលងបាននេះ នឹងត្រូវបានប្រារព្ធធ្វើឡើងនិងផ្សាយផ្ទាល់ព្រមគ្នា នៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន លើគេហទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ស៊ីធីអិន និង Tiger ព្រមទាំងគេហទំព័រហ្វេសប៊ុកតារាកិត្តិយស ដែលទស្សនិកជនអាចចូលរួមទស្សនា រាំ ច្រៀងកំសាន្តជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ ឬមនុស្សជុំវិញខ្លួនមកពីគ្រប់ទិសទីដោយសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាលើកដំបូងហើយដែល Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ដើម្បីបង្កើតភាពសប្បាយរីករាយដល់អតិថិជនរបស់ខ្លួន ក៏ដូចប្រជាជនកម្ពុជាទាំងមូលក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល និងដើម្បីឆ្លើយតបទៅនឹងវិធានការសុវត្ថិភាពនាពេលបច្ចុប្បន្ន។
ការប្រគំតន្រ្តីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ Tiger នេះនឹងចាប់ផ្តើមការប្រគំនៅម៉ោង ៩យប់និងបញ្ចប់នៅម៉ោង ១២និង១៥នាទីអធ្រាត្រ ជាមួយនឹងការសម្តែង ច្រៀង រាំយ៉ាងសប្បាយរីករាយ ជាមួយនឹងកំពូលតារាចម្រៀងដ៏ល្បី ដូចជាកញ្ញា មាស សុខសោភា លោក ឆន សុវណ្ណារាជ លោក ហ្សូ ណូ ក្រុមចម្រៀង Dark Storm និងសិល្បករ ផ្សេងៗទៀតដែលញ៉ាំងឲ្យកម្មវិធីកាន់តែកក្រើកថែមទៀត។
កញ្ញា មាស សុខសោភាបាននិយាយថា៖
ការប្រគំតន្រ្តីឆ្លងឆ្នាំដ៏អស្ចារ្យនេះក៏មិនអាចខ្វះបាននូវវត្តមាន ឌីជេដ៏មានប្រជាប្រិយភាពនិងប្រកបដោយទេពកោសល្យគឺ ឌីជេ Do Me និង ឌីជេ អាឡិច មេត ដែលនឹងនាំយកចង្វាក់ភ្លេងពេញនិយមមកបម្រើជូនអារម្មណ៍របស់ទស្សនិកជនសម្រាប់រាត្រីនោះ។ កម្មវីធីក៏នឹងរួមបញ្ចូលនូវការសម្តែងដ៏រំភើប កន្ត្រាក់អារម្មណ៍ ដោយក្រុម World of Dance និងការប្រកួតច្រៀងរ៉េបផងដែរ។
ទស្សនិកជនដែលចូលរួមទស្សនាកម្មវិធីតាមរយៈការផ្សាយផ្ទាល់នឹងមានឱកាសចូលរួមឆ្លងឆ្នាំ ជាមួយតារាកិត្តិយស និងមើលកាំជ្រួចដែលនឹងត្រូវបានបញ្ជាំងនៅលើទូរទស្សន៍LEDខ្នាតយក្ស ដើម្បីអបអរសា្វគមន៍ឆ្នាំថ្មី៕
អំពីស្រាបៀរ Tiger
ស្រាបៀរ Tiger ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៣២មកម្ល៉េះ។ សព្វថ្ងៃ Tiger គឺជាស្រាបៀរគុណភាពខ្ពស់ លំដាប់ថ្នាក់លេខ១នៅក្នុងតំបន់អាស៊ី និងជាស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោកដែលមានម៉ាកល្បី និងរីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ Tiger ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ប្រទេស នៅជុំវិញពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ Tiger បានប្តេជ្ញាគាំទ្រដល់អ្នកជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី និងហ៊ានបង្ហាញភាពខុសប្លែកពីគេរបស់ខ្លួន។ Tiger នឹងបន្តគាំទ្រពួកគេតាមរយៈការបង្កើតការភ្ញាក់ផ្អើលដែលពួកគេមិនអាចនឹកស្មានដល់ ដូចជាកម្មវិធី « Uncaged Night » ពីជុំវិញពិភពលោក និង Uncage Street Food ឬ Air-ink Project។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.tigerbeer.com៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]