កាណាដា៖ មន្ត្រីសុខាភិបាលនៅខេត្ត Ontario បាននិយាយកាលពីថ្ងៃសៅរ៍ថា មានករណីពីរនៃវីរុសវ៉ារ៉្យង់ថ្មីដែលមានប្រភពដំបូងនៅចក្រភពអង់គ្លេស បានត្រូវគេរកឃើញនៅក្នុងខេត្ត Ontario របស់កាណាដា។
អ្នកវិទ្យាសាស្ត្រនិយាយថាវ៉ារ្យ៉ង់នេះគឺងាយចម្លងជាងវីរុសប្រភេទដើមប្រហែលជា40% ទៅ70% ឯណោះ។ ប្រទេសជាច្រើនទៀតរួមមានអូស្រ្តាលី អ៉ីតាលី និងហូឡង់ក៏បានរកឃើញករណីឆ្លងវីរុសប្រភេទថ្មីនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីជនជាតិកាណាដាដែលត្រូវបានគេរកឃើញថាឆ្លងវីរុសប្រភេទថ្មីនេះ គឺជាគូស្វាមីភរិយាមួយគូនៅភាគខាងត្បូង Ontario ដែលមិនធ្លាប់មានប្រវត្តិនៃការធ្វើដំណើរ ការប៉ះពាល់ ឬទំនាក់ទំនងដែលមានហានិភ័យខ្ពស់សោះឡើយ ហើយខេត្តនេះក៏ត្រូវបានគេដាក់ក្នុងភាពអាសន្នកាលពីថ្ងៃសៅរ៍ផងដែរ។
ខេត្ត Ontario បានរាយការណ៍អំពីករណីថ្មីចំនួន4,301ករណីក្នុងរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ ដោយខេត្តនេះមានករណីឆ្លងជាង2,000ករណីត្រូវបានរកឃើញក្នុងមួយថ្ងៃៗក្នុងរយៈពេល12ថ្ងៃជាប់ៗគ្នា។
កាលពីសប្តាហ៍មុន ប្រទេសកាណាដាបានពន្យារនូវបម្រាមលើជើងហោះហើរអ្នកដំណើរដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសរហូតដល់ថ្ងៃទី6 ខែមករា និងបានពង្រីកវិធានការត្រួតពិនិត្យនិងតាមដានបន្ថែមទៀត ចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ដោយលើកឡើងពីហានិភ័យការឆ្លងកាន់តែខ្លាំងនៃវ៉ារ្យ៉ង់ថ្មីនេះ។
អ្នកវិទ្យាសាស្ត្រនិយាយថា មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំងដែលកំពុងត្រូវបានគេចែកចាយ រួមមានវ៉ាក់សាំង Pfizer និង BioNtech ឬវ៉ាក់សាំងផ្សេងទៀតស្ថិតក្នុងការអភិវឌ្ឍ នឹងមិនអាចការពារប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះទេ។
ប្រទេសកាណាដាបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer កាលពីដើមខែនេះ ហើយបានចាប់ផ្តើមចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna Inc នៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍។
រហូតមកដល់ពេលនេះ ប្រទេសកាណាដាបានរាយការណ៍ថាមានករណីឆ្លង541,616នាក់នៃ COVID-19 រួមទាំងអ្នកស្លាប់ចំនួន14,800នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]