កូរ៉េខាងត្បូង៖ បន្ទាប់ពីរៀបការបាន ២ ឆ្នាំគូស្វាមីភរិយា Taeyang  នៃក្រុម BIG BANG និង Min Hyo Rin នៅតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រដដែល និងតែងតែចង់ដឹង ចង់លឺ ពីជីវិតគូអាពាហ៍ពិពាហ៍របស់ពួកគេ មិនត្រឹមតែប៉ុណ្ណឹង អ្នកគាំទ្រក៏ទន្ទឹងរង់ចាំដំណឹងល្អរបស់ ប្តីប្រពន្ធ មួយគូនេះផងដែរ។

ហេតុដូច្នេះហើយរូបថតថ្មីនៅលើ គណនីផ្ទាល់ខ្លួនរបស់ Min Hyo Rin បានធ្វើឱ្យកក្រើក អ្នកគាំទ្រវិស័យ K-Pop ដោយសារតែមហាជនសង្ស័យថានាងកំពុងមានផ្ទៃពោះ។ ជាក់ស្តែងកាលពីថ្ងៃទី ២៥ ខែធ្នូ តារាស្រីរូបនេះ បានបង្ហោះរូបថតអបអរបុណ្យណូអែលដូចតារាដទៃទៀត ខណៈភរិយារបស់ Taeyang រូបនេះ បានបង្ហោះរូបថតពាក់អាវចាក់រលុងៗ ដែលមានរាងមិនធម្មតា ដែលធ្វើឱ្យមហាជនសង្ស័យថា នាងមានផ្ទៃពោះ ហើយកំពុងតែចង់ប្រកាសប្រាប់ដល់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនោះ ព័ត៌មាននេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលត្រូវបានពិភាក្សាឥតឈប់ឈរនៅលើវិស័យកម្សាន្ត K-Pop បានធ្វើឲ្យ មហាជន ក៏ដូចជា ហ្វេនៗភាគច្រើនមានចិត្តអន្ទះសា និងទន្ទឹងរង់ចាំកូនដំបូងរបស់ពួកគេ។

ទោះជាយ៉ាងណា  វាគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ របស់អ្នកគាំទ្រ  មានតែរង់ចាំមើល សមីខ្លួន មកបញ្ជាក់ដោយផ្ទាល់ និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា ថាវាពិតឬ យ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖

Taeyang  និង Min Hyo Rin
Taeyang និង Min Hyo Rin
Taeyang និង Min Hyo Rin
រូបភាពថ្មី​របស់នាង ដែលគាថាកំពុងមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]