កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន Joy News 24 កាលពីថ្ងៃទី ២៧ បានរាយការណ៍មកឲ្យដឹងថា Taeyeon សមាជិកក្រុម Girls 'Generation ឆ្នាំនិងតារាចម្រៀង Ravi បានលួចមានទាក់ទងស្នេហាជាមួយគ្នា។

យោងទៅតាមប្រភពដដែល បានបញ្ជាក់ថា អ្នកទាំងពីរបានជួប និងបានក្លាយជាមិត្តភក្តិ កាលពីមួយឆ្នាំមុន ដោយបានណែនាំតាមរយៈអ្នកស្គាល់គ្នា បន្ថែមពីនេះ បន្ទាប់ពីបានយល់ចិត្តគ្នា ពួកគេបានចាប់ផ្តើមស្រលាញ់គ្នា អស់រយៈពេលមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត អ្នកទាំងពីរត្រូវបានគេប្រទះឃើញ នៅជាមួយគ្នាកាលពីថ្ងៃបុណ្យណូអែល ដោយ Ravi បានទៅលេងផ្ទះរបស់ Taeyeon នៅតំបន់ Seongsu-dong ហើយបាននាំតារាស្រីរូបនេះ ទៅផ្ទះរបស់លោកនៅ Seolleung ក្នុងតំបន់ Gangnam៕

សូមទស្សនារូបភាពខាងក្រោម៖ 

Taeyeon
Ravi
រូបភាព ដែលពួកគេបានណាត់ជួបនៅថ្ងៃបុណ្យណូអែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]