អ៊ីរ៉ង់៖ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន១០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានស្លាប់ នៅលើភ្នំភាគខាងជើងនៃទីក្រុងតេហេរ៉ង់ ដោយសារការរអិលបាក់ផ្ទាំងព្រិលនិងព្យុះព្រិល។
ជួរភ្នំ Alborz ដែលលេចត្រដែតឡើងនៅលើទីក្រុង គឺមានប្រជាប្រិយភាពសម្រាប់អ្នកចូលចិត្តឡើងភ្នំនិងជិះស្គី ប៉ុន្តែប៉ុន្មានថ្ងៃមុននេះមានអាកាសធាតុអាក្រក់។ អឌ្ឍចន្ទក្រហមបានដាក់ពង្រាយក្រុមចំនួន២០ ដែលបានជួយសង្គ្រោះអ្នកឡើងភ្នំចំនួន១៤នាក់ ប៉ុន្តែយ៉ាងហោចណាស់៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ប្រតិបត្តិការរុករកត្រូវបានបញ្ឈប់នៅពេលយប់ ហើយឥឡូវនេះគេរំពឹងថានឹងបន្ត នៅព្រឹកថ្ងៃអាទិត្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោមអ្នកដែលបានស្លាប់រួមមាន សកម្មជននយោបាយ អ្នកសិក្សា ដុកទ័រ និងអ្នកបង្ហាត់ពីរបៀបឡើងភ្នំ។ កាលពីថ្ងៃសុក្រ មនុស្សប្រហែល១០០នាក់បានជាប់នៅទីខ្ពស់នៅរមណីយដ្ឋាន នៅពេលដែលខ្សែកាបបានខូច។ ក៏មានការព្រមានអំពីការរអិលបាក់ផ្ទាំងព្រិល ហើយក៏មានការរាយការណ៍ថាប្រព័ន្ធ GPS ដែលអ្នកឡើងភ្នំកំពុងពឹងពាក់ អាចមានដំណើរការមិនប្រក្រតី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]