បរទេស៖ កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង Miley Cyrus បាននិយាយថាខ្លួននឹងថើប Harry Styles ជាជាង Justin Bieber នៅក្នុងបុណ្យណូអែល ក្រោយពីការសាកសួរដោយពិធីករមួយរូបនៅក្នុងកម្មវិធីមួយឈ្មោះ Heart Fm។
ដោយឡែក កិច្ចសម្ភាសមួយនេះមានពិធីករ Mark Wright បានចោទជាសំណួរថា តើ Miley Cyrus នឹងជ្រើសយកនរណាម្នាក់ដើម្បីថើបរវាង Justin Bieberនិង Harry Styles នៅក្នុងថ្ងៃណូអែល ភ្លាមៗនេះ តារារូបនេះមិនបង្អង់យូរសោះឡើយ ដោយនិយាយថាខ្លួននឹងថើប Harry Styles ដោយគ្មានស្ទាក់ស្ទើរអ្វីបន្តិចសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមូលហេតុនៅពីក្រោយនៃការសម្រេចចិត្តនេះគឺ តារាមួយដួងនេះ នឹង Justin Bieber គឺបានស្គាល់គ្នាយូរឆ្នាំមកហើយ អាចនិយាយថាដូចជាប្អូនប្រុសនិង បងស្រីផងដែរ ចំណែក Harry Styles ក៏ខ្លួនចាត់ទុកដូចជាគ្រួសារតែមួយដែរ ប៉ុន្តែគ្រាន់តែមើលទៅតារារូបនេះពិតជាលក្ខណៈសង្ហាខ្លាំងនិង ស្អាតខ្លាំង អាចនិយាយបានថាមានភាពលេចធ្លោជាងគេ ដែលខ្លួនគិតថាគួរតែជ្រើសយកជំនួស Justin Bieberបាន។
យ៉ាងណាមិញ នេះគឺជាការនិយាយលេងសើចតែប៉ុណ្ណោះ ដោយ Miley Cyrus បានរៀបការជាមួយនឹង Liam Hemsworth នៅក្នុងថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៨ ដោយក្នុងបច្ចុប្បន្ននេះចំណងស្នេហារវាងប្តីប្រពន្ធកាន់តែរឹងមាំខ្លាំងជាងមុនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]