កូរ៉េខាងត្បូង ៖ ចាប់តាំងពី BTS ទទួលបានភាពល្បីល្បាញ លំដាប់ពិភពលោកមក RM ដែលជាប្រធានក្រុមចម្រៀងនេះ បានក្លាយជាបុគ្គលឆ្នើម ដែលទទួលបានការពោលសរសើរពីមហាជន ចាប់តាំងពីស្រទាប់យុវវ័យ ក្មេងៗសិស្សសាលា មនុស្សវ័យចំណាស់ និងសូម្បីតែក្រុមមនុស្សដែលមានកិត្តិនាមលំដាប់ជាតិ។

BTS 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាលោក ធ្លាប់ទទួលបានការរិះគន់ ពីសំណាក់ក្រុមប្រឆាំងថា មុខមាត់របស់លោក មិនសមធ្វើជា Idol ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន RM ក៏បានបង្ហាញឲ្យក្រុមប្រឆាំងបានឃើញថា លោកមិនត្រឹមតែជា Idol ដែលអាចរាំ ច្រៀង និងសម្ដែងលើឆាកបានប៉ុណ្ណោះទេ ប៉ុន្តែ RM ថែមទាំងមានអត្តចរិតចាស់ទុំ មានភាពជាអ្នកដឹកនាំ និងទេពកោសល្យពិសេស ក្នុងការផលិតចម្រៀងមានគុណភាព ច្រើនជាងអ្វីដែលពួកគេរំពឹងទុកទៀតផង។

RM

ចាប់តាំងពីថ្ងៃដំបូងដែល BTS បង្ហាញខ្លួន ហ្វេនៗតែងតែពោលពាក្យដដែលៗថា អរគុណ RM សម្រាប់ការបង្ហាញខ្លួន នៅលើពិភពលោកនេះ។ ហើយនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនត្រឹមតែជា មោទនភាពរបស់ក្រុមប៉ុណ្ណោះទេ លោកថែមទាំងជាទីពឹងពាក់ផ្លូវចិត្ត របស់ហ្វេនៗ ទូទាំងពិភពលោកផងដែរ។

RM

តាមរយៈបទចម្រៀងដ៏មានគុណភាព សារលើកទឹកចិត្ត និងស្នាមញញឹមពោរពេញដោយក្ដីសង្ឃឹម លោកបានធ្វើឲ្យអ្នកគាំទ្រទទួលដឹងពីភាពកក់ក្ដៅ និងក្ដីស្រលាញ់ពិតរបស់លោកចំពោះតន្រ្តី និងចំពោះមនុស្សដែលតែងតែគាំទ្រលោក។

គុណសម្បត្តិទាំងនេះហើយ ធ្វើឲ្យ RM ក្លាយជាមិត្តប្រុសក្នុងក្ដីស្រមៃរបស់ហ្វេនៗជាច្រើន ហើយពួកគេតែងតែសង្ឃឹមថា ថ្ងៃអនាគតពួកគេអាចនឹងរកបាន មិត្តប្រុសដែលពោរពេញដោយទេពកោសល្យ មានគំនិតសុទិដ្ឋិ​និយម ចូលចិត្តអានសៀវភៅ មានភាពចាស់ទុំ ហើយរ៉ូមែនទិចដូចជា RM

ខាងក្រោមនេះ ជារូបភាពសកម្មភាពផ្សេងៗរបស់ RM ដែលហ្វេនៗប្រមូលយកមកបង្ហោះចែកចាយ នៅលើបណ្ដាញអ៊ីនធើណែត ពួកគេជឿជាក់ថា អ្នកដែលជាមិត្តស្រីរបស់ RM ពិតជាមានឃើញសកម្មភាពទាំងនេះរបស់លោក រាល់ៗថ្ងៃជាក់ជាមិនខាន៕

តោះមកទស្សនារូបភាពខាងក្រោម ៖

១. សកម្មភាព ដឹកកូនឆ្កែដើរលេងនៅតាមសួនសាធារណៈ

RM
RM
RM

២. សកម្មភាព ជិះកង់លេងយ៉ាងរ៉ូមែនទិច

RM
RM

៣. សកម្មភាពពេលទៅទស្សនា ការតាំងពិពណ៌សិល្បៈ

RM
RM
RM

៤. សកម្មភាពដំណើរកម្សាន្ត

RM
RM
RM
RM
RM

៥. សកម្មភាពពេលបែកបាក់របស់របរ

RM
RM
RM

៦. សកម្មភាពពេលគូរគំនូរ

RM

៧.​ សកម្មភាពពេលតែង និងផលិតចម្រៀង

RM
RM
RM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]