ជប៉ុន៖ ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងហាមឃាត់ជនជាតិបរទេសមិនឱ្យចូលប្រទេសរបស់ខ្លួនចាប់ពីថ្ងៃច័ន្ទ ទី28 នេះរហូតដល់ចុងខែមករា បន្ទាប់ពីមានករណីជាច្រើននៃកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។
ប្រជាជនជប៉ុន និងជនបរទេសដែលមានសញ្ជាតិជប៉ុននៅតែអាចចូលបាន ប៉ុន្តែពួកគេត្រូវតម្រូវអោយដាក់ខ្លួនដាច់ដោយឡែករយៈពេល14ថ្ងៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ពីការរកឃើញករណីនៃវីរុសកូវីដ-19វ៉ារ្យ៉ង់ថ្មីចំនួនពីរ ពាក់ព័ន្ធនឹងមនុស្សដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស។ ករណីថ្មីចំនួនពីរនេះគឺជាករណីដំបូងគេដែលត្រូវបានរកឃើញនៅប្រភពខាងក្រៅ ក្រៅពីការធ្វើចត្តាឡីស័ករបស់អាកាសយានដ្ឋាននៅក្នុងប្រទេស។ ដោយកាលពីថ្ងៃសុក្រ មានអ្នកដំណើរប្រាំនាក់ផ្សេងទៀតមកពីអង់គ្លេស ត្រូវបានគេរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ជប៉ុន។
វីរុសកូរ៉ូណាវ៉ារ្យ៉ង់ថ្មីមានប្រភពមកពីចក្រភពអង់គ្លេស ហើយងាយចម្លងទៀតផង។ ចាប់តាំងពីវាត្រូវបានគេរកឃើញមក មានប្រទេសជាង40បានរឹតត្បិតចំពោះការធ្វើដំណើរមកពីចក្រភពអង់គ្លេស ហើយក្នុងករណីខ្លះទៀតរឹតត្បិតចំពោះការធ្វើដំណើរពីប្រទេសផ្សេងៗដែលបានរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនេះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]