បរទេស៖ យោងតាមកាសែតរបស់បរទេសជាច្រើនបានចុះផ្សាយយ៉ាងច្បាស់ៗថា តារាកីឡាកាសមួយរូបនៅសហព័ន្ធសង្វៀន WWE ដែលមានឈ្មោះថា Jon Huber បានទទួលមរណភាពកាលនៅថ្ងៃអាទិត្យនេះ ដោយសារតែជំងឺសួតកម្រិតធ្ងន់ធ្ងរ ក្នុងអាយុ៤១ឆ្នាំ។
ដោយឡែក ក្នុងឆ្នាំ២០១២ អ្នកកីឡាកាសមួយនេះ បានសាងស្នាដៃច្រើនរាប់មិនអស់ ដោយធ្លាប់ចូលរួមក្នុងសហព័ន្ធ NXT ដោយចាប់ដៃគូជាមួយនឹងដៃគូ Bray Wyatt និង Erick Rowan ដែលមានឈ្មោះថា The Wyatt Family បន្ទាប់មក លោកបានចូលរួមជាមួយនឹងសហព័ន្ធ WWE ដោយក្រោមឈ្មោះ Luke Harper រហូតមកទល់សព្វថ្ងៃ ដែលកេរ្តិ៍ឈ្មោះលោកកំពុងតែល្បីរន្ទឺខ្លាំងផង ប៉ុន្តែគួរឲ្យស្តាយជាពន់ពេកដែល លោកបានទទួលអនិច្ចកម្មក្នុងវ័យក្មេងបែបនេះ ដោយទើបតែប្រឡូកក្នុងវិស័យកីឡាកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រជាច្រើននិង មិត្តរួមការងារនៅ WWE ក៏បានសម្តែងនូវការ រន្ធត់និង សោកស្តាយ នូវការបាត់បង់ធនធានមនុស្ស ផ្នែកកីឡាកាសដ៏មានប្រជាប្រិយភាពមួយនេះផងដែរ។
គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២០នេះមានអ្នក Jon Huber គឺជាអ្នកកីឡាកាសទីពីរហើយ ដែលបានបាត់បង់ជីវិតដោយសារជំងឺសួត បន្ទាប់ពី Shad Gaspard ដែលបានស្លាប់កាលពី ថ្ងៃទី១ ៧ខែ ឧសភា ឆ្នាំ២០២០ នេះដោយសារលង់ទឹក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]