បរទេស៖ កាលពីថ្មីៗនេះ យោងទៅតាមសារព័ត៌មានបរទេស បានរាយការណ៍មកថា មិត្តប្រុសក្មេង របស់តារាចម្រៀងស្រី Britney Spear បានចែកចាយ ក៏ដូចជា បង្ហោះលើគណនីផ្ទាល់ខ្លួនថា រូបលោកបានឆ្លងជំងឺកូវីដ ១៩។
ជាក់ស្តែង តារាម៉ូដែល និងគ្រូបង្វឹក Gym វ័យ ២៦ ឆ្នាំរូបនេះបាននិយាយថារូបលោក បានមានរោគសញ្ញាក្តៅខ្លួនអស់រយៈ រយៈពេល ២ ថ្ងៃមកហើយ តែយ៉ាងណាមិញសំណាងល្អ ចំពោះស្ថានភាពរបស់លោក នាពេលបច្ចុប្បន្ននេះ បានធូរស្បើយខ្លះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក្តី Sam Asghari ក៏បានជួយលើកទឹកចិត្តឱ្យប្រជាជនធ្វើលំហាត់ប្រាណដើម្បីបង្កើនភាពផ្សាំឲ្យ រឹងមាំ និងរក្សារបៀបរស់នៅ ឲ្យមានសុខភាពល្អជាងមុន អំឡុងពេលកំពុងមានជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះមួយនេះ។
លើសពីនេះទៀតសោត តាមប្រភពដដែល បានឲ្យដឹងថា គេនៅមិនទាន់ដឹងថា Britney Spear មានលទ្ធផលតេស្តរបស់នាងយ៉ាងណានោះទេ ក៏ព្រោះតែមិត្តប្រុសរបស់តារាចម្រៀងស្រីរូបនេះ មិនបាននៅជាមួយគ្នា ចាប់តាំងពីថ្ងៃកំណើតរបស់នាងនៅដើមខែធ្នូនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]