បរទេស៖ ក្រុមហ៊ុន OceanGate Expeditions ដែលជាក្រុមហ៊ុនមួយដែលបានផ្តល់ការជ្រមុជទឹកជ្រៅៗដល់ភ្ញៀវឯកជនអស់រយៈពេលជាច្រើនឆ្នាំ បានកំពុងត្រៀមបញ្ជូននាវាមុជទឹក Titan ដ៏ល្បីល្បាញរបស់ខ្លួនទៅកាន់កប៉ាល់ទីតានិចដែលមានជម្រៅ3,862ម៉ែត្រក្រោមផ្ទៃនៃមហាសមុទ្រអាត្លង់ទិកខាងជើង។
ការពិតទៅបេសកកម្មនេះគួរតែត្រូវបានអនុវត្តកាលពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែត្រូវបោះបង់ចោល ហើយគម្រោងនេះក៏ត្រូវលើកទៅឆ្នាំ2021វិញ ហើយនឹងត្រូវអនុវត្តក្នុងអំឡុងខែឧសភាដល់ខែកញ្ញានៅតាមបណ្តោយឆ្នេរ St. John’s នៃខេត្ត Newfoundland ប្រទេសកាណាដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាលើកទីមួយក្នុងរយៈពេល15ឆ្នាំដែលអ្នកទេសចរនឹងបានឃើញកប៉ាល់ទីតានិចដែលលិច ហើយនេះគឺជាឱកាសប្រវត្តិសាស្ត្រមួយផងដែរ។ ជាងនេះទៅទៀត បេសកកម្មនេះគឺមិនមែនសម្រាប់តែការសប្បាយតែមួយមុខនោះទេ Titan នឹងដឹកភ្ញៀវទេសចរដែលបង់ប្រាក់ចំនួន3នាក់ អ្នកស្រាវជ្រាវម្នាក់ និងអ្នកបើកនាវាម្នាក់ ហើយភ្ញៀវទេសចរក៏នឹងត្រូវបំពេញកាតព្វកិច្ចទ្វេជាភ្ញៀវផង និងជាសមាជិកនាវិកផង។ គោលដៅនៃបេសកកម្មនេះគឺដើម្បីបង្កើតផែនទី3D នៃកប៉ាល់ដែលលិចនិងកន្លែងជុំវិញ ហើយសិក្សាពីរបៀបដែលបំណែកកប៉ាល់បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
Titan មានកាមេរ៉ាខាងក្រៅ, multi-beam sonar, ពន្លឺខាងក្រៅចំនួន4ម៉ឺន lumens និងម៉ាស៊ីនស្កេនឡាស៊ែរ ដែលគ្រឿងទាំងនេះនឹងជួយគូសផែនទីកប៉ាល់ទីតានិចដែលលិច សិក្សាទីកន្លែងជុំវិញ និងវិភាគថាតើកប៉ាល់បានផ្លាស់ប្តូរយ៉ាងម៉េចខ្លះ។
ការចុះទៅមើលកប៉ាល់ទីតានិចចំណាយពេល90នាទី។ ក្នុងអំឡុងពេលនៃការចុះទៅ ភ្ញៀវទេសចរនឹងបានស្តាប់តន្រ្តីចាក់កំដរអារម្មណ៍នៅលើនាវា ហើយអាហារសម្រន់និងទឹកនឹងត្រូវបានបម្រើជូន។ ហើយនៅពេលដែលនាវា Titan ចុះទៅដល់គោលដៅហើយ អ្នកគ្រប់គ្នានឹងបំពេញភារកិច្ចស្រាវជ្រាវរួមមានការស្កេនឡាស៊ែរ និងការត្រួតពិនិត្យកាមេរ៉ា។
ការចុះទៅនឹងមានចំនួនសរុប18ដង ហើយរាល់អតិថិជនដែលបានបង់ប្រាក់នឹងត្រូវសម្ភាសន៍ និងធ្វើតេស្តយ៉ាងតឹងរ៉ឹងពីព្រោះនាយកប្រតិបត្តិនិយាយថា ពួកគាត់មិនចង់បានអ្នកដែលមានចរិតតួឯកមកលើនាវាទេ ព្រោះពួកគេនឹងត្រូវប្រើបន្ទប់ទឹករួមគ្នានិងរបស់ផ្សេងទៀត។ ឯតម្លៃក្នុងការមុជទៅម្តងគឺ125,000ដុល្លារក្នុងមួយជើង មិនថោកនោះទេ។
ចំពោះមូលហេតុនៃបេសកកម្ម វាក៏ដោយសារតែកប៉ាល់ទីតានិចកំពុងតែយ៉ាប់យ៉ឺនទៅៗ ដោយបេសកកម្មមុនៗបានបង្ហាញថាកប៉ាល់ដែលលិចកំពុងទ្រុឌទ្រោមខ្លាំង ហើយនេះអាចជាឱកាសចុងក្រោយដើម្បីទៅពិនិត្យមើលវាដោយផ្ទាល់ មុននឹងវាត្រូវបាត់រូបរាង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]