កណ្តាល៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែមានការចាប់អារម្មណ៍ ទៅលើរឿងរ៉ាវ គូស្វាមីភរិយាថ្មីថ្មោងមួយគូ ដែលបានរៀបការ យ៉ាងស្របច្បាប់ ខណៈរឿងរបស់ពួកគេ បើគេដឹងហើយ សឹងមិននឹកស្មានថា ខាងស្រី ព្រមរៀបការនោះទេ។
ចំពោះកូនក្រមុំ មានអាយុទើបតែ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល ខណៈកូនកំលោះ មានអាយុ៣០ឆ្នាំ រស់នៅខេត្ត តាកែវ ដែលរូបលោក ពិការជើងទាំងសងខាង ដោយសព្វថ្ងៃ រស់នៅលើរទេះរុញតែប៉ុណ្ណោះ ហើយជាពិសេស ពួកគេ បានស្រលាញ់គ្នា តាមរយៈទូរស័ព្ទ បាន១ខែ ហើយក៏ចូលរោងជ័យតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងរ៉ាវរបស់ពួកគេ កំពុងតែចាក់ដោតបេះដូង មហាជនយ៉ាងខ្លាំង ដែលសឹងមិនជឿទេថា ខាងស្រីក្មេងក៏ក្មេង តែសុខចិត្ត រស់នៅជាមួយនឹងកូនកំលោះដែលមាន កាយសម្បទា មិនប្រក្រតី ដែលដូចជារឿងក្នុងនិទានយ៉ាងដូច្នោះ ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់ពួកគេ ស្រលាញ់ និងព្រមមើលថែ រហូតដល់ចាស់សក់ស្កូវ។
យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គម ក៏បានជូនពរឲ្យគូស្វាមីភរិយាមួយគូនេះ ស្រលាញ់គ្នាជារៀងរហូត ព្រោះភាគច្រើន គេមិនសូវមាន នារីណា ហ៊ានស្ម័គ្រចិត្ត លំបាកជាមួយនឹង ដៃគូដែលពិការបែបនេះទេ តែសម្រាប់ប្អូនស្រី ព្រមថែរូបគាត់ អស់មួយជីវិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]